ធ្វើ​ការ​បាន​លុយ​តិច លក់​គ្រឿង​ញៀន​បាន​លុយ​ច្រើន ជាប់​គុក

ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ ឃាត់​ខ្លួន​នៅ​វេលា​ម៉ោង​១៦​និង​០០នាទីល្ងាច ថ្ងៃ​ទី ២៤ ខែ​មិថុនា ឆ្នាំ២០១៧ នៅ​ចំណុច​ក្នុង​វត្ត​គោក​បញ្ជាន់ ស្ថិត​ក្នុង​ភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

លោក​វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ឈ្មោះ ផាន់ សាកន ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ មុខ​របរ​មិន​ពិត​ប្រាកដ ស្នាក់​នៅ​ផ្ទះ​ជួល ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ វត្ថុ​តាង​ដក​ហូត ម្សៅ​ក្រាម​ពណ៌ស​ថ្លា សង្ស័យ​ជា​សារ​ធាតុ​ញៀន​ចំនួន​១៤​កញ្ចប់​តូច ។

បច្ចុប្បន្ន​ជន​សង្ស័យ​រួម​និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​ចោមចៅ សាក​សួរ​នាំ​និង​កសាង​ឯក​សារ បញ្ជូន​មក​កាន់​ផ្នែក​នគរបាល​យុត្តិធម៌ ដើម្បី​បន្ត​អនុវត្ត​តាម​នីតិ​វិធី ៕