ក្មេង​ស្រី​ទើប​តែ​អាយុ​ជាង​៦ឆ្នាំ ក្លាយ​ជាចំណី​​តណ្ហា​របស់​តា​ចាស់

កំពង​ចាម៖​បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​សមត្ថកិច្ច​ធ្វើ​ការ​ឃាត់​ខ្លួន​តាម​ដីកា​សាលា​ដំបូង​ខេត្ត​កំពង់​ចាម​បង្គាប់​ឲ្យ​ឃាត់​ខ្លួន​ជាប់​ពី​បទ​«រំលោភ​សេព​សន្ធវៈ​»​លើ​ក្មេង​ស្រី​ដែល​ការ​ឃាត់​ខ្លួន​នេះ​ធ្វើ​ឡើង​តាម​ដីកា​លេខ ៣៨៤ ត.ព្រ​ចុះ​កាល​ពី​ថ្ងៃ​ទី​២៤​ខែ​មិថុនា ឆ្នាំ​២០១៧។

ជុំ​វិញ​ករណី​នេះ​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២១​ខែ​មិថុនា​ឆ្នាំ​២០១៧​នៅ​ភូមិ​ត្រពាំង​ល្ពៅ ឃុំ​ជយោ ស្រុក​ចំការ​លើ ខេត្ដ​កំពង់ចាម។ បុរស​ដែល​ល្មោភ​កាម​នោះ​មាន​ឈ្មោះ ចិត្ដ ចាន់ថន អាយុ​៤៥​ឆ្នាំ ស្នាក់​នៅ​ភូមិ​ត្រពាំង​ឬស្សី ឃុំជយោ ស្រុកចំការលើ ខេត្ដកំពុងចាម ។
ដោយ​ឡែក​ក្មេង​ស្រី​រងគ្រោះ​មិន​បាន​បញ្ចេញ​ឈ្មោះ​ទេ ស្នាក់​នៅ​កន្លែង​កើត​ហេតុ​ខាង​លើ ។

ក្រោយ​ការ​ឃាត់​ខ្លួន​បុរស​ដែល​ជាប់​ចោទ​ពី​បទ​«រំលោភ​សេព​សន្ធវៈ​»​នេះ​បាន​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​ខេត្ដ​កំពង់ចាម ៕