Update:​រថយន្ដក្រុង​​ខូច​យកទៅជួស​ជុល​ បង្ក​​ជា​អណ្ដាត​​ភ្លើង​ឆេះ​អស់​២​គ្រឿង

រាជធានីភ្នំពេញ៖ អគ្គិភ័យ​ឆេះ​ចំណត​រថយន្ត​ក្រុង​ក្រុម​ហ៊ុន Gold VIP ដឹក​ជញ្ជូន​អ្នក​ដំណើរ កាល​ពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ទី​២៥ ខែ​មិថុនា​ឆ្នាំ២០១៧ ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​កក់​១ ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ។

យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​ក្រុង​មួយ​គ្រឿង​ខូច​យក​មក​ទុក​ជួស​ជុល​ស្រាប់​តែ​ឆ្លង​ចរន្ត​ខ្សែរ​ភ្លើង​បណ្តាល​អោយ​ឆាប​ឆេះ​បង្ករ​ជា​អណ្តាត​ភ្លើង​ជាងៗ​រត់​ជាន់​ជើង​គ្នា​ទាញ​ទុយ​យោ​ទឹក​មក​បាញ់​តែ​មិន​រលត់​បណ្តាល​អោយ​រាល​ដាល​ដល់​រថយន្ត​មួយ​គ្រឿង​ទៀត​ទើប​បាន​ហៅ​រថយន្ត​ពន្លត់​អគ្គីភ័យ​មក​បាញ់​តែ​ម្ដង ។

អគ្គិភ័យ​នេះ​បាន​ឆេះ​បំផ្លាញ​រថយន្ត​ក្រុង​របស់​ក្រុម​ហ៊ុន​ខាង​លើ អស់​ចំនួន​២​គ្រឿង ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ពន្លត់​អគ្គិភ័យ​ប្រើ​ប្រាស់ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៦​គ្រឿង បាញ់​ទឹក​អស់​៤​គ្រឿង ទើប​រលត់​ទៅ​វិញ ៕