បើក​ឡាន​លឿន​ពេក ក្រឡាប់​ផ្ងារ​ជើង

ព្រះសីហនុៈ គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើង​តែ​មិន​បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួស​នោះ​ទេ​ដែល​ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១៨​និង​៣០​នាទី​ថ្ងៃ​ទី​២៤​ខែ​មិថុនា​ឆ្នាំ​២០១៧ នៅ​ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​១៥៩-១៦០​ភូមិ​មនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។

ម្ចាស់​រថយន្ដ​មាន​ឈ្មោះ លី គីដេត អាយុ៤៨ មុខ​របរ​មន្រី​យោធា មាន​ទី​លំ​នៅ​ភូមិ​១​សង្កាត់​១​ក្រុង/ខេត្ដ​ព្រះសីហនុ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើញ​រថយន្ដ​មួយ​គ្រឿង​ម៉ាក ឡិច​ស៊ីស RX៣០០​ពណ៌​ស ដែល​ពាក់​ស្លាក​លេខ​ភ្នំពេញ 2H-7250 ដែល​បើកបរ​ក្នង​ល្បឿន​លឿន លុះ​ដល់​ចំណុច​កើត​ហេតុ​បាន​បែក​កង់​ខាង​ឆ្វេង​រេ​ចង្កូត​ធ្លាក់​ផ្លូវ​បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារ​មួយ​ចំហៀង​តែ​ម្ដង ។

ក្រោយ​ពេល​កើត​ហេតុ​ម្ចាស់​រថយន្ដ​បាន​ទាក់​ទង​ទៅ​រថយន្ដ​ស្ទូច ដើម្បី​ស្ទូច​រថយន្ដ​ទៅ​ជួស​ជុល​ដោយ​ខ្លួន​ឯង ព្រោះ​មិន​ប៉ះ​ពាល់​ដល់​សម្បត្ដិ​រដ្ឋ​នោះ​ទេ ៕