ពុទ្ធោ! ចោរ​ឆក់​ទាំង​ព្រលឹម​ បណ្ដាល​ឲ្យ​ដួល​បែក​ក្បាល​ហូរ​ឈាម​ពេញ​ផ្លូវ

រាជធានី​ភ្នំពេញ​៖ ស្ដ្រី​ម្នាក់​ត្រូវ​ចោរ​ឆក់​កាបូប​បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​ទៅ​និង​ថ្នល់​បែក​ហូរ​ឈាម​ពេញ​ថ្នល់​តែ​ម្ដង​ ដែល​ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥​ខែ​មិថុនា​ឆ្នាំ​២០១៧​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២៣០​សង្កាត់​ផ្សារដេប៉ូ ខណ្ឌ​ទួល​គោក ។
ស្ដ្រី​រងគ្រោះ​ឈ្មោះ​ចិន​អាយុ​៦០​ឆ្នាំ មុខ​របរ ជា​គ្រូ​បង្រៀន​ភាសា​ចិន ស្នាក់​នៅ​បឹង​សា​ឡាង ខណ្ឌ​ទួល​គោក​។

យោង​តាម​ប្រភព​ព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ស្ដ្រី​រង​គ្រោះ​ជិះ​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវ​២៣០​ម្នាក់​ឯង​គោល​បំណង​ទៅ​មន្ទីរ​ពេទ្យ​ ដើម្បី​ពិនិត្យ​សុខ​ភាព តែ​ជិះ​មិន​ទាន់​ដល់​មន្ទីរ​ពេទ្យ​ផង​ត្រូវ​ក្រុម​ចោរ​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​មាន​ម៉ាក ហុង​ដា​ឌ្រីម និង​ម៉ាក អាយ​ខន មិន​​ចាំ​ស្លាក​​លេខ បាន​មក​ធ្វើ​សកម្មភាព​ឆក់​​កាបូប​ពី​ស្រ្ដី​រង​គ្រោះ​បណ្ដាល​ឲ្យ​ធ្លាក់​ពី​លើ​ម៉ូតូ​បោក​ក្បាល​ទៅ​និង​ផ្លូវ​ថ្នល់​របួស​ធ្ងន់ ភ្លាម​ៗ​នោះ​ក៏​មាន​អ្នក​ទាក់​ទង​ទៅ​រថយន្ដ​សាមុយ​ដើម្បី​មក​ទទួល​គាត់​ទៅ​សង្គ្រោះ​បន្ទាន់ ចំណែក​ក្រុម​ចោរ​ដែល​បាន​ធ្វើ​សកម្មភាព​បាន​សម្រេច​នាំ​គ្នា​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្ដង ដោយ​ឡែក​នៅ​ក្នុង​កាបូប​របស់​ស្ដ្រី​នោះ​មាន លុយ ទូរសព្ទ និង​សម្ភារៈ​មួយ​ចំនួន​ដែល​​ត្រូវ​ក្រុម​ចោរ​យក​បាន​សម្រេច ។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​បាន​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ​បាន​ត្រឹម​តែ​យក​ម៉ូតូ​ស្ដ្រី​រងគ្រោះ​ទៅ​រក្សា​ទុក ដើម្បី​ប្រគល់​ឲ្យ​ម្ចាស់​វិញ​តែ​ប៉ុណ្ណោះ ៕