Update: ប្រទះ​ឃើញ​រថយន្ដ​ចោរ​បាញ់​សម្លាប់​ប្លន់​អ្នក​រត់​យក​មក​ប្លុង​ចោល

កំពង់​ចាម ៖ ក្រុម​ចោរ​ដែល​បាញ់​សម្លាប់​អ្នក​រត់​តាក់​ស៊ី​ម្នាក់​រួច​ប្លន់​យក​រថយន្ដ​មួយ​គ្រឿង​ទៅ​បាត់​សម្រាល ប៉ុន្ដែ​កាល​ពី​​វេលា​​ម៉ោង​​០១​រសៀល​​ថ្ងៃ​​ទី​​២៣ ខែ​មិថុនា ឆ្នាំ​​២០១៧​ត្រង់​​ផ្លូវ​លេខ​​៩០ ក្នុង​ភូមិ​​ទី​​១ សង្កាត់​​វាល​វង់ ក្រុង​កំពង់​ចាម ត្រូវ​​បាន​​ជន​​មិន​​ស្គាល់​​មុខ ជិះ​រថយន្ត​​ម៉ាក​ឡិច​ស៊ីស RX300 ពណ៌​​ស ពាក់​ស្លាក​​លេខ​ភ្នំពេញ 2AQ-1554 យក​​មក​​ប្លុង​ចោល​ ។
អ្នក​​បើក​​តាក​ស៊ី​​នេះ​​ឈ្មោះ ធឿ​ន ឡា​រី ហៅ គិរី ភេទ​​ប្រុស អាយុ​​៣៦​​ឆ្នាំ មាន​​ទី​លំ​នៅ​​រាជ​ធានី​ភ្នំពេញ មាន​មុខ​​របរ​​រត់​​តាក់​ស៊ី ភ្នំពេញ​-​សៀមរាប ។

ចំពោះ​​វត្ថុ​​តាង​​រួម​​មាន កេស​​ដាក់​​ប្រអប់​​កុង​​ទ័​រ​​១​ឡាំង មាន​​២០​​គ្រឿង នំ​​ប៉ាវ​​ផ្អែម និង​​ប្រៃ​​ជា​ច្រើន​​ឡាំង ឯក​សារ​​មួយ​​ចំនួន​​ទៀត ដែល​​គេ​បាន​​ផ្ញើ​​តាម​​រថយន្ត​​តាក់​ស៊ី​​នេះ ពី​​ភ្នំពេញ​​មក​កាន់​​ខេត្ត​សៀមរាប អាវុធ K54 ១​ដើម គ្រាប់​២០​​គ្រាប់ ដោយ​​មាន​​ទាំង​​មាន​​ស្នាម​​ឈាម​ប្រឡាក់​​ក្រោម​​ពូក ដែល​​ចោរ​​បាន​​បាញ់​​សម្លាប់​អ្នក​បើកបរ​​រថយន្ត​​នេះ ត្រូវ​​ចំ​​ក្បាល​​ធ្លាយ ហើយ​​ក្បាល​​គ្រាប់​​បាន​​​​មក​​បុក​​បែក​កញ្ចក់​​ទ្វារ​ខាង​ឆ្វេង​​ផ្នែក​​ខាង​​មុខ​​ថែម​​ទៀត ។

បើ​តាម​ការ​សន្និ​ដ្ឋាន​របស់​សមត្ថកិច្ច​គឺ ក្រុម​ចោរ​​​មាន​​គ្នា​​ចាប់​ពី​​២​​នាក់​ ស្រប​​ពេល​​ដែល​​មក​ដល់​​ខេត្ត​កំពង់​ធំ ចោរ​​ធ្វើ​​ជា​​ឈឺ​​បត់​​ជើង​តូច​​តាម​​ផ្លូវ កន្លែង​ដែល​ស្ងាត់​មិន​មាន​ផ្ទះ​ប្រជា​ពល​រដ្ឋ​​នៅ​​ក្បែរ លុះ​​ពេល​​បាន​​ឱកាស​ ក៏​​បាញ់​​ជន​រង​គ្រោះ​​​ពី​ក្រោយ​​ត្រូវ​​ក្បាល​​១​​គ្រាប់ ធ្លា​យ​មក​បុក​​កញ្ចក់​ទ្វារ​រថយន្ត​លុះ​ដល់​ចំណុច​កើត​ហេតុ​ជន​សង្ស័យ​បាន​រុញ​សព​ចុះ​ទៅ​ក្នុង​បឹង​ជាប់​និង​គល់​ស្ពាន​តែ​ម្ដង ហើយ​បាន​បើក​រថយន្ដ​គេច​ទៅ​ដល់​ខេត្ដ​កំពុង​ចាម​បាន​ចូល​ដូរ​កញ្ចក់​ដែល​បែក​នោះ​ចោល ហើយ​ក្រុម​ចោរ​មិន​ដឹង​ថា​មាន​គោ​ល​បំណង​អ្វី​ឲ្យ​ពិត​ប្រាកដ​នោះ​ទេ​ដែល​ដែល​ប្លន់​រថយន្ដ​ហើយ យក​រថយន្ដ​មក​​ប្លុង​ចោល​វិញ ។


ក្រោយ​ពេល​កើត​ហេតុ​វត្ថុ​តាង​ត្រូវ​​បាន​​ប្រគល់​ឲ្យ​​នគរបាល​​ខេត្ត​កំពង់​ធំ ដើម្បី​​ចាត់​ការ​​បន្ត​ស្រាវ​ជ្រាវ​​តាម​​នីតិវិធី​ច្បាប់ ៕