នាំ​ប្រពន្ធ​លក់​គ្រឿង​ញៀន ជាប់​គុក​ទាំង​២ នាក់

ខេត្ត​ព្រះ​សីហនុ: នៅ​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៧​ថ្មី​ៗ​ នេះ កង​កម្លាំង​នគរបាល​ស្រុក​ស្ទឹង​ហាវ​សហការ​ជា​មួយ​នគរបាល​ប៉ុស្តិ៍​​រដ្ឋ​បាល ឃុំ​ទំនប់​រលក បាន​ធ្វើ​ការ បង្ក្រាប​មុខ​សញ្ញា លក់​​ចែក​ចាយ​ថ្នាំ​ញៀន​១​ករណី ស្ថិត​នៅ ក្រុម​១៣ ភូមិ​៤ ឃុំ​ទំនប់​រលក ស្រុក​ស្ទឹង​ហាវ​ខេត្ត​ព្រះ​សីហនុ ។

ឃាត់​ខ្លួន​ជន​សង្ស័យ​ជា​​ប្តី​ប្រពន្ធ​ពីរ​នាក់ ប្ដី​ឈ្មោះ ​សាន វិត អាយុ ៣៤ ឆ្នាំ​មុខ​របរ​កម្មករ​នេសាទ​ស្នាក់​នៅ​កន្លែង​កើត​ហេតុ និង​ប្រពន្ធ​ឈ្មោះ មាស ថាវី អាយុ​​៤៨​​ឆ្នាំ មុខ​​របរ​​មិន​​ពិត​ប្រាក​​ដ ស្នាក់​​នៅ​​កន្លែង​​កើត​​ហេតុ សម្ភារៈ​ដក​ហូត​បាន​ថ្នាំ​ញៀន​មេ​តំហ្វេ​តា​មីន​ចំនួន​១០​កញ្ចប់​តូច ទូរស័ព្ទ​ដៃ ពីរ​គ្រឿង និង សម្ភារៈ​ប្រើ​ប្រាស់​ស្បោង​សម្រាប់​វេច​ខ្ចប់​គ្រឿង​ញៀន ជា​ច្រើន​ទៀត។

ជន​សង្ស័យ​ជា​ប្តី​ប្រពន្ធ​ពីរ​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន​ខុស​ច្បាប់មុខ​សញ្ញា​ទាំង​២ នគរបាល​ស្រុក​ស្ទឹង​ហាវ កំពុង​សាក​សួរ ដើម្បី​កសាង​សំណុំ​រឿង បញ្ជូន​មក​ស្នង​ការ​​ដ្ឋាន​នគរ​បាល​​ខេត្ត ៕