ជិះ​ម៉ូតូ​ឌុប​​មក ទិញ​ថ្នាំ​ញៀន​ត្រូវ​ជាប់​ខ្នោះ

ភ្នំពេញ៖ ជន​សង្ស័យ​ម្នាក់​ដែល​ជា​មុខ​សញ្ញា​ជួញ​ដូរ​ដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​ឃាត់​ខ្លួន​ជាក់​ស្តែង នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៧ វេលា​ម៉ោង​១១​និង​៣០​នាទី​នៅ​ចំនុច​មុខ​ផ្ទះ​គ្មាន​លេខ​ច្រក​ចូល​ឌឿង​ហែម​ក្រោយ​ក្រុម​ហ៊ុន​ឃ្យូប៊ី​(០១៣) ផ្លូវ​ព្រះ​មុន្នី​វង្ស ក្រុម​ទី​៣២ ភូមិ ៥ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ។

ជន​សង្ស័យ​ឈ្មោះ ទី វ័ន្ធ ហៅ ពៅ ភេទ ប្រុស អាយុ​២៤​ឆ្នាំ​ជន​ជាតិ​ខ្មែរ​ស្នាក់​នៅ​ផ្ទះ​លេខ​គ្មាន ផ្លូវ​លំ ភូមិ ដើម​ស្លែង សង្កាត់​ច្បារ​អំពៅ​ទី ២ ខណ្ឌ ច្បារ​អំពៅ រាជធានី​ភ្នំពេញ មុខរបរ មិន​ពិត​ប្រាក​ដ ។

សមត្ថកិច្ច​ដក​ហូត​រួម​មាន ប្រភេទ​ក្រាម​ស​ថ្លា ០៣​កញ្ចប់​តូច និង ១​កញ្ចប់​ធំ​ល្មម, កញ្ចប់​បារី​ម៉ាក MEVIUS ចំនួន​០១, ​ដែក​កេះ​ចំនួន ០១, ទូរសព្ទ​ចុចពិល ០១ គ្រឿង។

ក្រោយ​ពេល​ឃាត់​ខ្លួន​ជន​សង្ស័យ​សមត្ថកិច្ច​កំពុង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរ​បាល​ខណ្ឌ​ចំការ​មន ៕