អគ្គីភ័យ​ឆាប​ឆេះ​ផ្ទះ​ប្រជា​ពលរដ្ឋ​ផ្អើល ​ដល់​រថយន្ដ​ពន្លត់​និង​សមត្ថ​កិច្ច

ស្រុក​កៀន​ស្វាយ​៖ នៅ​ម៉ោង​១១.​៥៥​នាទី​ថ្ងៃ​ទី​២៣.​០៦.​២០១៧ នៅ​ចំណុច​ភូមិ​ស្ទឹង​២ ឃុំ​សំរោង​ធំ​ ស្រុក​កៀន​ស្វាយ​មាន​អគ្គី​ភ័យ​ឆាប​ឆេះ​ផ្ទះ​ប្រជា​ពល​រដ្ឋ​បង្ក​កា​ភ្ញាក់​ផ្អើល​ទាំង​សមត្ថកិច្ច​និង រថយន្ដ​ពន្លត់​អគ្គី​ភ័យ​ ផ្ទះ​ដែល​ឆេះ​ដំបូង មាន​ឈ្មោះ សុខ ង៉ុយ ភេទ ប្រុស​អាយុ​៦៦ ឆ្នាំ​មាន​ប្រពន្ធ​ឈ្មោះ សុខ សន អាយុ​៦៣ នៅ ភូមិ​ស្ទឹង​ឃុំ​សំរោងធំ​មាន​ទំហំ 5+​11 ផ្ទះ​ឆេះ​បន្ទាប់ របស់​ឈ្មោះ វ័រ វៃ​អាយុ​៤៦​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ សុខ សែល អាយុ​៤៧​ឆ្នាំ ផ្ទះ​មាន ទំហំ​5+9 ។

មូល​ហេតុ​ដែល​ឆេះ​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គី​សនី​សម្ភារៈ​ខូច​ខាត​ក្នុង​ផ្ទះ​ទាំង​ស្រុងរួ​ម​ទាំង​ម៉ូតូ ១​គ្រឿង​កង់​​៥​គ្រឿង​ទទួល​បាន​ព័ត៌​មាន នៅ​ម៉ោង​១២.០៥​នាទី​​កម្លាំង ជំនាញ​បង្ការ​ពន្លត់​អគ្គីភ័យ​បាន​ចុះ​ដល់​គោល​ដៅ​កើត​ហេតុ មិន​បាន​ប្រើ​រថយន្ត​ពន្លត់​ទេ​ដោយ​សារ​ផ្លូវ​តូច​ចង្អៀត​មិន​អាច​ចូល​រថយន្ត​បាញ់​ទឹក​ពន្លត់​បាន ។​នៅ​ក្នុង​ហេតុ​ការណ៍​នេះ​កម្លាំង​ប៉ុស្ដិ៍​រដ្ឋបាល​និង​កម្លាំង​មន្ត្រី​ជំនាញ​បាន​សហការ​ជួយ​ពន្លត់​ជា​មួយ​ប្រជា​ពល​រដ្ឋ​ដោយ​ប្រើ​ម៉ា​សុីន​បូប​ទឹក​បាញ់​ពន្លត់​នៅ​តែ​ជួយ​មិន​បាន​ដោយ​សារ​សន្ទុះ​ភ្លើង​ឆេះ​មាន​លក្ខណះ​ខ្លាំង​នឹង​លឿន​រហ័ស​ពេក តែ​មិន​បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួស​នោះ​ទេ ៕