កូន​តុង​ទី​បោក​លុយ​មេ​តុង​ទីន​ជាង​២៦​ម៉ឺន​ដុល្លារ ត្រូវ​តុលា​ការ​ដោះ​លែង តែ​មេ​តុង​ទីន​មក​តវ៉ា

រាជធានី​ភ្នំពេញ៖ អ្នក​លេង​តុង​ទីន​ប្រមាណ​៣០០​នាក់​មក​តវ៉ា​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១៧​នេះ បន្ទាប់​ពី​លោក សាន សុផាត ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ដោះ​ស្រ្តី​ឆ​បោក​ប្រាក់​ជាង ២៦​ម៉ឺន​ដុល្លារ តាម​រយៈ​កាល​លេង​តុង​ទីន។

ស្រ្តី​ឈ្មោះ ម៉េង សុខហៀង តំណាង​អ្នក​លេង​តុង​ទីន បាន​ថ្លែង​ប្រាប់​ថា នៅ​ព្រឹក​នេះ​ថា ស្ត្រី​ឆ​បោក​ម្នាក់ តាម​រយៈ​ការ​លេង​តុង​ទីន ដែល​ត្រូវ​បាន​តុលា​ការ​ដោះ​លេង​នោះ មាន​ឈ្មោះ ឆាយ គឹមហួយ អាយុ ៤៧ឆ្នាំ មានទីលំនៅ ផ្ទះ​លេខ៥១C ភូមិបព្រែកលៀប សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វា បានត្រូវសមត្ថកិច្ចនគរបាលនាយកដ្ឋាន ព្រហ្ម​ទណ្ឌ​ក្រសួង​មហា​ផ្ទៃ ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១៧ កន្លង​មក​នេះ រួច​កសាង​សំណុំ​រឿង​បញ្ជូន​មក​តុលា​ការ ដើម្បី​ចាត់​ការ​តាម​ច្បាប់ ប៉ុន្តែ​ត្រូវ​បាន​ចៅ​ស៊ើប​សួរ​តុលា​ការ ក្រុង​ភ្នំពេញ ដោះ​លេង​ដោះ​លេង​យ៉ាង​រំភើយ ។

តំណាង​អ្នក​លេង​តុង​ទីន​បាន​រៀប​រាប់​ប្រាប់​ភ្នាក់​ងារ​ដំណឹង​យប់​មិញ​ថា ស្ត្រី​ឆ​បោក​ខាង​លើ​បាន​ចុះ​ឈ្មោះ​លេង​តុង​ទីន ក្នុង​មាន​ខ្សែ​ទី​១​-តម្លៃ ៣០០​ដុល្លារ ចុះ​ឈ្មោះ​លេង​ប្រាំ​ក្បាល ស្មើ​នឹង​ទឹក​ប្រាក់​ចំនួន ៤០.៥០០ដុល្លារ ,ខ្សែរ​ទី​២​-តម្លៃ ២០០​ដុល្លារ ចុះ​ឈ្មោះ​លេង​ចំនួន ប្រាំ​ក្បាល ស្មើ​នឹង​ទឹក​ប្រាក់​ចំនួន ៦២០.០០​ដុល្លារ ,ខ្សែរ​ទី៣-​តម្លៃ ៥០​ដុល្លារ ចុះ​ឈ្មោះ​លេង​ចំនួន ប្រាំ​ក្បាល ស្មើ​នឹង​ប្រាក់​ចំនួន ៧៥០​ដុល្លារ ,ខ្សែ​ទី​៤-​តម្លៃ ១០ដុល្លារ ចុះ​ឈ្មោះ​លេង​ចំនួន ២០​ក្បាល ស្មើ​នឹង​ទឹក​ប្រាក់ ចំនួន ៤៨.៨០០​ដុល្លារ .ខ្សែ​ទី​៥​-តម្លៃ ១០​ដុល្លារ ចុះ​ឈ្មោះ​លេង​ចំនួន ១៥​ក្បាល ស្មើ​នឹង​ទឹក​ប្រាក់​ចំនួន ៧០.៣០០ដុល្លារ និង​ខ្សែ​ទី​៦-​តម្លៃ ប្រាំ​ម៉ឺន​រៀល ចុះ​ឈ្មោះ​លេង​ចំនួន ១០​ក្បាល ស្មើ​នឹង​ទឹក​ប្រាក់​៤៣.២៥០​ដុល្លារ។

មន្រ្តី​នគរបាល​ព្រហ្ម​ទណ្ឌ​ក្រសួង​មហា​ផ្ទៃ បាន​ឱ្យ​ដឹង​ថា ក្នុង​ពាក់​កណ្តាល ឆ្នាំ​២០១៦ ស្រ្តី​ឈ្មោះ ម៉េង សុខហៀង បាន​រៀប​ចំ​ប្រមូល​គ្នា​លេង​តុង​ទីន ក្នង​ឈ្មោះ ឆាយ គឹមហួយ បាន​សុំ​ចុះ​ឈ្មោះ​លេង រួម​លេង​តុង​ទីន​ចំនួន ៦​ខ្សែ ដោយ​ដា​កើឈ្មោះ​ខ្មោច​ជា​ច្រើន​នាក់ បន្ទាប់​មក​បាន​ដេញ​យក​ទាំង​អស់​រួច​មិន​ទទួល​ខុស​ត្រូវ ដែល​មាន​ទឹក​ប្រាក់​សរុប​ប្រមាណ ២៦៥​.៦០០​ដុល្លារ ទើប​ប្តឹង​ទៅ​កាន់​នាយក​ដ្ឋាន​ព្រហ្ម​ទណ្ឌ​ក្រសួង​មហា​ផ្ទៃ រហូត​ដល់​ការ​ឃាត់​ខ្លួន​នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលា​ការ​ក្រុង​ភ្នំពេញ ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ប៉ុន្តែ​រឿង​ដោះ​លេង​ជា​ឆន្ទានុ​សិទ្ធ​របស់​តុលការ​។

លោក លី សុផាន់ណា ព្រះ​រាជ​អាជ្ញា​រង ជា​អ្នក​នាំ​ពាក្យ សាលា​ដំបូង​រាជធានី​ភ្នំពេញ មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​ជុំ​វិញ​ករណី​ដោះ​លេង​ស្រ្តី​ឆ​បោក​ប្រាក់​តុង​ទីន​ជាង ២៦​ម៉ឺន​ដុល្លា​នោះ​បាន​ទេ ដោយ​លោក​ប្រាប់​ថា កំពុង​ជាប់​រវល់​ប្រជុំ​៕