ស្តេចសៀមត្រូវ ក្មេងប្រុស២នាក់លួចបាញ់

សមត្ថកិច្ច​អា​ឡឺ​ម៉​ង់​បាន​និង​កំពុង​បើក​ការ​ស៊ើបអង្កេត​លើ​ករណី​ក្មេង​ប្រុស​ជនជាតិ​អា​ឡឺ​ម៉​ង់​២​នាក់ ដែល​គេ​មិន​បង្ហាញ​អត្តសញ្ញាណ គ្រាន់តែ​ដឹង​ថា​ក្មេង​បង្ក​ទាំង​ពីរ​នាក់​មាន​អាយុ​ពី​១៣​ទៅ​១៤​ឆ្នាំ បាន​ប្រើ​កាំភ្លើង​ខ្យល់​លួច​បាញ់​ព្រះមហាក្សត្រ​ថៃ​ទើប​ឡើង​កាន់​អំណាច​គឺ​ព្រះ​អង្គ​ម្ចាស់មហា​វិ​ជ្ជ​រ៉ា​ឡុ​ង​កន (Moha Vajiralongkorn)ចេញពី​បង្អួច ខណៈ​ព្រះ​អង្គ​កំពុង​ជិះ​កង់​លម្ហែ​ព្រះ​កាយ​នៅ​ពេល​រាត្រី​ជិត​ព្រ​លាន​យន្តហោះ​ក្នុង​ទីក្រុង​មុ​យ​និ​ច (Munich) ។

ហេតុការណ៍​ខាងលើ​បាន​កើត​ឡោះ​ង​តាំងពី​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ ២០១៧ ប៉ុន្តែ​ទើប​បែកធ្លាយ​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​២០ មិថុនា​កន្លង​មក ។

បើ​តាម​គេហទំព័រ​បរទេស​បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ការ​បាញ់​នេះ ព្រះមហាក្សត្រ​ថៃ​មិន​មាន​រង​របួស​ស្នាម​នោះ​ទេ ប៉ុន្តែ​សមត្ថកិច្ច​បាន​អះអាង​ថា ក្មេង​ប្រុស​ទាំង​ពីរ​នាក់​នោះ​មាន​បំណង​បង្ក​របួស​ស្នាម ហើយ​ថា ទោះជា​ព្រះ​អង្គ​ម្ចាស់​ដែល​មាន​ព្រះ​ជន្ម​៦៤​ព្រះ​វស្សា​អង្គ​នេះ ដែល​គេ​ដឹង​ថា មានមុខ​ជំនួញ​រកស៊ី​និង​តែងតែ​ឧស្សាហ៍​ចេញចូល​ក្នុង​ប្រទេស​អា​ឡឺ​ម៉​ង់​មិន​ដាក់​ពាក្យ​ប្តឹង​ក្តី ក៍​អាជ្ញាធរ​អា​ឡឺ​ម៉​ង់​បើក​កា​ស្រាវជ្រាវ​ស៊ើបអង្កេត​ចាត់កា​តាម​ច្បាប់​ផង​ដែរ ៕