ប្ដី​ប្រពន្ធ​ភ្លើង​ឆេះ​ពេញ​ខ្លួន ពេល​នេះ​ប្ដី​ស្លាប់ប្រពន្ធ​សង្គ្រោះ​បន្ទាន់

រាជធានី​ភ្នំពេញ​: នៅ​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២១​ខែ​មិថុនា​ឆ្នាំ​២០១៧​បុរស​ជន​ជាតិ​ចិន​ដែល​ត្រូវ​ប្រពន្ធ​ចាក់​សាំង​ដុត​សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់​ខុន​ដូរ ប្ដី​ស្លាប់​​ហើយ​​នៅ​ព្រឹក​មិញ សាក​សព​ត្រូវ​បាន​តម្កល់​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ដោយ​ឡែក​ប្រពន្ធ​កំពុង​តែ​សង្គ្រោះ​បន្ទាន់​នៅ​ឡើយ។

គួរ​បញ្ជាក់​ថា កាល​ពី​វេលា​ម៉ោង ១២ និង ២០​នាទី​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​២០​ខែ​មិថុនា​ឆ្នាំ​២០១៧​នៅ​ចំណុច​បន្ទប់​ខុន​ដូរ​ជាន់​ទី​៤​ ផ្ទះ​លេខ ៣៧ ផ្លូវ​លេខ​៣០០ ក្នុង​សង្កាត់​បឹង​កេងកង​ទី២ ខណ្ឌ​ចំការមន​មាន​ករណី​អគ្គិភ័យ​ដោយ​ប្ដី​ប្រពន្ធ​២​នាក់​ឈ្លោះ​ប្រកែក​គ្នា​បណ្ដាល​ឲ្យ​ប្រពន្ធ​ចាក់​សាំង​ដុត​សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់​តែ​ត្រូវ​គេ​ជួយ​ទាន់ លុះ​ដល់​ព្រឹក​មិញ​នេះ​បុរស​ជា​ប្ដី​ស្លាប់​បាត់​បង់​ជីវិត ៕