Update:តូច​ចិត្ត​កើត​មក​ក្រ បញ្ចប់​ជីវិត​ចង.ក​ សរសេរ​សំបុត្រ​សុំទោស​​បង​ស្រី

ភ្នំពេញ៖ យុវជន​វ័យ​ក្មេង​ម្នាក់​បាន​សម្រេច​បញ្ចប់​ជីវិត​ខ្លួន​ឯង​ក្នុង​បន្ទប់​ដោយ​ធ្វើ​អត្ត​ឃាត​ចង.ក​សម្លាប់​ខ្លួន​ក្នុង​បន្ទប់​ជួល ហើយ​បាន​បន្សល់​ទុក​បណ្តាំ​អោយ​បង​ស្រី ដែល​ហេតុ​ការណ៍​នេះ​បាន​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​១៨​ល្ងាច​ថ្ងៃ​១៩​ខែ​មិថុនា​ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុង​បន្ទប់​ជួល​ជាន់​ទី​១ នៅ​ភូមិ​ស្លែង​រលើង សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

មុន​ពេល​ធ្វើ​អត្ត​ឃាត​សម្លាប់​ខ្លួន យុវ​ជនរ​ងគ្រោះ​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ទុក​អោយ​បង​ស្រី​ថា “លា​ហើយ​បង​ស្រី ខ្ញុំ​ស្រលាញ់​បង​ស្រី​ណាស់ ខ្ញុំ​ខុស​ហើយ​សុំទោស​ផង​បង បើ​មាន​ជាតិ​ក្រោយ​ពិត​ខ្ញុំ​សុំ​ធ្វើ​ប្អូន​របស់​បង​ទៀត​ផង ហើយ​សុំ​អោយ​ជាតិ​ក្រោយ​បង​ប្អូន​យើង​បាន​នៅ​ជួប​ជុំ​គ្នា​រហូត​កុំ​អោយ​ដូច​ជាតិ​នេះ រូប​ខ្ញុំ​ពិបាក​ចិត្ត​ណាស់ ព្រោះ​កើត​មក​ជា​កូន​អ្នក​ក្រ គ្មាន​អ្នក​ណា​យល់​ចិត្ត​ខ្ញុំ​ទេ”។

សព​ជន​រង​គ្រោះ​មាន​ឈ្មោះ ឈឿន ស្រអែម អាយុ​១៥​ឆ្នាំ កំពុង​នៅ​សិក្សា​ស្នាក់​នៅ​កន្លែង​កើត​ហេតុ មាន​បង​ប្អូន​ចំនួន​៨​នាក់ រស់​នៅ​ជា​មួយ​បង​ស្រី​ក្នុង​បន្ទុក​តែ​២​នាក់​ទេ ដែល​មាន​ស្រុក​កំណើត​នៅ​ស្រុក​បរវិល ខេត្ត​បាត់ដំបង ។

ប្រភព​ពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​កាល​ពី​វេលា​ម៉ោង​១១​ថ្ងៃ​ត្រង់​គេ​បាន​ឃើញ​ជន​រង​គ្រោះ​ខាង​លើ​មាន​ភាព​ស្រងូត​ស្រងាត់​មិន​ឃើញ​មក​លេង​ជា​មួយ​ក្មេង​ដ​ទៃ​ទៀត​ដូច​សព្វ​មួយ​ដង​ទេ រហូត​មក​ដល់​ពេល​ល្ងាច​ម៉ោង​កើត​ហេតុ​ខាង​ពេល​ដែល​បង​ស្រី​ចេញ​ពី​ធ្វើ​ការ​ក៏​ស្រាប់​តែ​មាន​ការ​ភ្ញាក់​ផ្អើល​ឆោរ​ឡោ​បែប​នេះ​តែ​ម្តង ។

តាម​ការ​រៀប​រាប់​ពី​បង​ស្រី​បាន​អោយ​ដឹង​ថា ប្អូន​របស់​គាត់​រៀន​ពូ​កែ​ណាស់ ហើយ​មិន​ដែល​ដើរ​លេង​ឬ​ក៏​មាន​ទំនាស់​ជា​មួយ​នរណា​ម្នាក់​ឡើយ តែ​ប៉ុន្មាន​ថ្ងៃ​នេះ​ប្អូន​របស់​គាត់​មិន​សូវ​និយាយ​ស្តី តែ​គាត់​មិន​បាន​ចាប់​អាម្មរណ៍​ថា​ប្អូន​កើត​ទុក​អ្វី​មួយ​នោះ​ទេ ពេល​ខ្លួន​ចេញ​ពី​ធ្វើ​ការ​រោង​ចក្រ​បើក​ទ្វារ​បន្ទប់​ក៏​ឃើញ​ប្អូន​ចង.ក​ស្លាប់​បាត់​ទៅ​ហើយ។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​ជំនាញ និង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ពិនិត្យ​សាក​សព​ថា​ជន​រងគ្រោះ​ពិត​ជា​បាន​ធ្វើ​អត្ត​ឃាត​ដោយ​ចង.ក​សម្លាប់​ខ្លួន​ពិត​ប្រាក​ដមែន ហើយ​បាន​ប្រគល់​សព​អោយ​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃ៕