មន្ដ្រី​​អគ្គិសនី​​បំភ្លឺ​​ពី​​បញ្ហា​​ដាច់​​ភ្លើង​នៅ​ស្ទឹង​មាន​ជ័យ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​គេហ​ទំព័រ “ដំណឹង​យប់​មិញ” បាន​ចុះ​ផ្សាយ​នៅ​អត្ថ​បទ​មួយ​មាន​ចំណង់​ជើង​ថា” ភ្លើង​​ដាច់​​ជាប់​​គ្នា​​២-​៣​​ថ្ងៃ​ហើយ​​នៅ​​ភូមិ​​ឬស្សី​​៣ “រួច​មក​ភ្នាក់​​ងារ​​​មន្រ្ដី​​អគ្គិ​សនី​​​កម្ពុជា​​​បាន​​​ឆ្លើយ​​​បំភ្លឺ​​​​ថា បញ្ហា​​​ការ​​​ដាច់​​​ចរន្ដ​​អគ្គិសនី​​​នៅ​​​ក្នុង​​​មូល​​​ដ្ឋាន​​មួយ​​​ចំនួន​​​គឺ ដើម្បី​​អនុ​វត្ត​​​ការងារ​​​ជួស​​​ជុល ផ្លាស់​​​ប្ដូរ តម្លើង​​បរិក្ខារ និង​​​​រុះ​​​​រើ​​​​ គន្លង​​ខ្សែ​បណ្ដាញ​​ បង្ក​​លក្ខណៈ​​ដល់​ការ​ដ្ឋាន​​ពង្រីក​​ផ្លូវ​​អាស្រ័យ​​ហេតុ​​នេះ​​សូម​អតិថិជន​​មេត្តា​​យោគ​​យល់ និង​ អធ្យាស្រ័យ ។

បើ​ទោះ​ជា​យ៉ាង​ណា​អ្នក​រស់​នៅ​តំបន់​ខាង​លើ​នៅ​តែ​លើក​ឡើង​ថា កន្លង​មក​តំបន់​របស់​គាត់​រស់​នៅ​ជួប​បញ្ហា​ដាច់​ភ្លើង​ញឹក​ញាប់​ជាង​តំបន់​ផ្សេង​ៗ ប្រជា​ពលរដ្ឋ​ស្នើរ​សុំ​ឲ្យ​មន្ដ្រី​អគ្គិសនី​បង្កើន​ការ​យក​ចិត្ដ​ទុក​ដាក់​ភ្ជាប់​នៅ​ចរន្ដ​ឲ្យ​បាន​ទៀង​ទាត់​ជូន​ពួក​គាត់​ប្រើ​ប្រាស់​ដូច​តំបន់​ផ្សេង​ៗ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ៕