បើក​លឿន​មិន​ប្រយ័ត្ន​ បណ្ដាល​ឲ្យ​ក្រឡាប់​ផ្អៀង​ជើង​

ខេត្តកណ្ដាល៖ ហេតុ​ការណ៍​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​០៧.​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០១៧​នេះ មាន​រថយន្ត​ម៉ាក​ហុី​យ៉ាន់​ដាយ​មួយ​គ្រឿង បាន​ក្រឡាប់​ផ្ងា​ជើង​ដោយ​ខ្លួន​ឯង បង្ក​ការ​ភ្ញាក់​ផ្អើល នៅ​ចំណុច​ផ្លូវ​លេខ​២១ ស្ថិត​ក្នុង​ភូមិ​ទួល​ក្រសាំង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្ដាល

អ្នក​បើកបរ​ឈ្មោះ ខុន ហ៊ុនភេទប្រុស អាយុ​២០​ឆ្នាំ​មុខ​របរ​កម្មករ​ជាង​ជួស​ជុល​រថយន្ត មាន​ទី​លំ​នៅ​ភូមិ​វាល​ត្រែង ឃុំតាលន់ ស្រុក​ស្អាង ខេត្ត​កណ្ដាល រួម​ដំណើរ​ជា​មួយ​ឈ្មោះ គួក ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​មុខ​របរ​អ្នក​បើកបរ​រថយន្ត មាន​ទី​លំ​នៅ​ខេត្ត​តាកែវ បាន​បើក​បរ​រថយន្ត​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​(ប្រភេទ​បែន​ទើប​កែ​ច្នៃ ចំណុះ​៥តោន)​ពណ៌​ខៀវ​គ្មាន​ផ្លាក​លេខ​បាន​ដឹក​ថ្ម​ពី​ភ្នំ​ចំ​បាប់​យក​ទៅ​ចាក់​មុខ​ផ្ទះ​គេ​នៅ​ឃុំ​ត្រើយ​ស្លា​ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​២១ ឆ្ពោះ​ទៅ​ឆ្លង​ស្ពាន​ព្រែក​សំរោង លុះ​ពេល​មក​ដល់​ចំណុច​កើត​ហេតុ​ខាង​លើ រថយន្ត​មាន​ល្បឿន​លឿន ធ្វើ​ឲ្យ​យោល​ក្រឡាប់​នៅ​កណ្ដាល​ផ្លូវ​លេខ​២១​តែ​ម្ដង ករណី​នេះ​បណ្ដាល​ឲ្យ​ខូច​ខាត​ផ្លូវ​កៅ​ស៊ូ ថ្នល់​មួយ​ចំនួន​ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​មនុស្ស​រង​របួស​នោះ​ឡើយ ។

បច្ចុប្បន្ន​សមត្ថកិច្ច​បាន​ជួល​រថយន្ត​ស្ទូច​យក​មក​រក្សា​ទុក​ជា​បណ្ដោះ​អាសន្ន​ដើម្បី​រង​ចាំ​ម្ចាស់​ចូល​ខ្លួន​មក​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់៕