ភ្លើងដាច់ជាប់គ្នា២-៣ថ្ងៃហើយនៅភូមិឬស្សី៣
|រាជធានីភ្នំពេញ៖ អ្នករស់នៅភូមិឬស្សីនិងភូមិនានាក្នុងសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ បាននាំគ្នារអ៊ូរទំខឹងស្របាយ៉ាងខ្លាំងអំពីបញ្ហាដាច់ចរន្ដអគ្គិសនីពេលថ្ងៃញឹកញាប់ពិសេសថ្ងៃទី១៧និងថ្ងៃទី១៨ខែមិថុនាឆ្នាំ២០១៧នេះ ដាច់២-៣ថ្ងៃជាប់ៗគ្នាតែម្ដង ។ ភាពរកាំរកូសខាងលើនេះមិនមែន ទើបតែ២ថ្ងៃខាងលើនេះទេកន្លងមកក៏ជួបបញ្ហាញឹកញាប់បែបនេះដែរ ។
អ្នកស្រុករស់នៅតំបន់ខាងលើដែលមានមុខរបរ សិប្បកម្ម អាជីវកម្មតូចតាចដែលពឹងផ្អែកលើចរន្ដអគ្គិសនីបានខាតបង់ចំណូលប្រចាំថ្ងៃដោយសារដាច់ភ្លើងមិនអាចដំណើរការបាន ។
គួរបញ្ជាក់ថា មន្ដ្រីអគ្គិសនីកម្ពុជាដែលមិនបានយកចិត្ដទុកដាក់គិតគូអំពីបញ្ហាចរន្ដភើងប្រើប្រាស់របស់ប្រជាពលរដ្ឋឲ្យបានទៀងទាត់ជាអចិន្រ្ដៃយ៍ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ប្រជាពលរដ្ឋអំពីបញ្ហានិយោបាយមិនស្មើរភាពដោយសារតំបន់ខ្លះភ្លើងមិនដែលដាច់សោះហើយតំបន់ពួកគាត់រស់នៅដាច់ភ្លើងជាញឹកញាប់បំផុត ។
មន្ដ្រីអគ្គិសនីកម្ពុជាមិនអាចទំនាក់ទំនងសំុការបំភ្លឺបានទេអំពីបញ្ហាខាងលើនេះ ។ គេហទំព័រ “ដំណឹងយប់មិញ”រង់ចាំការបក ស្រាយបំភ្លឺពីភ្នាក់ងារអគ្គិសនីកម្ពុជាគ្រប់ពេលវេលា ៕