ស្ដាប់​នាយទាហាន ទូន្មាន​ពល​ទាហាន​ថា កាតេ​ស៊ី​អង្ក​កន្តាំង បៀរ​បារាំង​ស៊ី​អង្ក​គីឡូ (មាន​វីដេអូ)

មាន​វីដេអូ​មួយ ដែល​បង្ហោះ​ដោយ​ផេក​មួយ ពី​ពល​ពល​ទាហាន​ទាហាន​មួយ​ក្រុម ក្នុង​នោះ​មាន​មាន​ទាហាន​ពីរ​នាក់​ដែល​ជា​តួយ៉ាង​សំខាន់ ម្នាក់​ទំនង​ជា នាយ​ទាហាន ឬ​គ្រូ ចំណែក​ម្នាក់​ទៀត​ទំនង​ជា​ពលទាហាន។ ក្នុង​វីដេអូ បុរស​ពល​ទាហាន​នោះ​ទំនង​ជា​ជាប់​ពិន័យ ដោយ​សារ​លេង​ល្បែង ព្រោះ​មាន​លី​កំណាត់​ឈើ​មួយ និង​ព្យួរ​សន្លឹក​បៀរ​រណែងរណោង​ផង។

លោក​នាយ​ទាហាន​បាន​ឲ្យ​លោក​ពល​ទាហាន​ថា​តាម​លោក​តា «កាតេ​ស៊ី​អង្ក​កន្តាំង បៀរ​បារាំង​ស៊ី​អង្ក​គីឡូ ឡាស្កា​អស់​ឡាន​ម៉ូតូ អាប៉ោង​ច្បាស់​សូរ លក់​គោ​ទឹម​ឆ្កែ ៨​លក់​ខ្លួន​៩​លក់​ស្រែ អុង​បី​ហូរហែ​រត់​ចោល​ស្រុក។ បងប្អូន​ទាំងអស់​គ្នា​កុំ​យក​តម្រាប់​តាម​ខ្ញុំ ខ្ញុំ​ខុស​ហើយ ខ្ញុំ​រាង​ហើយ ខ្ញុំ​ខ្លាច​ហើយ។

យ៉ាង​ណា​បើ​ទោះ​ជា​វីដេអូ​នេះ​ជា​ការ​ដាក់​ពិន័យ​ពល​ទាហាន ហើយ​មើល​ទៅ​គួរ​ឲ្យ​អស់​សំណើច​បន្តិច​មែន តែ​វា​ជា​សារ​មួយ​សម្រាប់​បងប្អូន​ដែល​ចូល​ចិត្ត​លេង​ល្បែង​ទាំងឡាយ គួរ​យក​មក​គិត​ពិចារណា​ចំពោះ​ការ​ញៀន​ល្បែង​ស៊ីសង​ទាំងឡាយ​ទាំងពួង។

សូម​ទស្សនា​វីដេអូ​ខាងក្រោម