រថយន្ដ​ហ៉ី​យ៉ាន់​ដាយ ប្រលះរថយន្ដវីហ្គូ របួស​៤​នាក់

ស្រុកមុខកំពូល៖ រថយន្ដ​ម៉ាក​វីហ្គូ​ពាក់​ស្លាក់​លេខ​រដ្ឋ​១៦​បុក​ជា​មួយ​រថយន្ដ​ម៉ាក​ហ៉ីយ៉ាន់​ដាយ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ម្នាក់​និង​ស្រាល់​៣​នាក់​កាល​ពី​ថ្ងៃ​ទី​១៤.០៦.២០១៧ វេលា​ម៉ោង​១៤​.៥០​នាទី លើ​ផ្លូវ​ជាតិ​លេខ​6​ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​36​-37 ស្ថិត​ក្នុង​ភូមិ​ស្វាយ​ជ្រុំ ឃុំ​ព្រែក​ដំបង ស្រុក​មុខ​កំពូល​ខេត្ត​កណ្តាល។

សាក្សី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​១​គ្រឿង​ម៉ាក​ហ៉ីយ៉ាន់​ដាយ​ពណ៌​ស​ពាក់​ផ្លាក​លេខ​ភ្នំពេញ​2AE​-2713​បើក​បរ​ដោយ​ឈ្មោះ​អែល​ទីរ៉ូ ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​មាន​ទី​លំ​នៅ​ភូមិ​បន្លា​ស្អិត​សង្កាត់​ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយ​មាន​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ ឆែម សុឃាន់ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​មាន​ទី​លំ​នៅ​ភូមិ​ជ័យមង្គល ឃុំជ្រាប​ ស្រុកសន្ទុក ​ខេត្ត​កំពង់ធំ​ ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើត​ហេតុ​បាន​បុក​ជា​មួយ​រថយន្ត​១​គ្រឿង​ម៉ាក វីហ្គូ ពណ៌​ស ពាក់​ផ្លាក​លេខ​រដ្ឋ16​-2.0495​ បើក​បរ​ដោយ​ឈ្មោះ ហុង ម៉េងសុង ភេទ​ប្រុស​អាយុ​៥៧ ឆ្នាំ​មាន​ទី​លំ​នៅ​ផ្ទះ​លេខ19E3​ផ្លូវ​លេខ​166 សង្កាត់​អូ​ឫស្សី​4 ខណ្ឌ​7មករា រាជ​ធានី​ភ្នំពេញ ដោយ មាន​អ្នក​រួម ដំណើរម្នាក់​ឈ្មោះ​ចាន់ សុភា ភេទ​ប្រុស​អាយុ​៤៩​ឆ្នាំ​មាន​ទី​លំ​នៅ​សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឫស្សីកែវ រាជធានីភ្នំពេញ ដែល​ធ្វើ​ដំណើរ​ពី ជើង​ទៅ​ត្បូង​បណ្ដាល​ឲ្យ​របួស​ធ្ងន់​ដល់ ឈ្មោះ អែល ទីរ៉ូនិង របួស​ស្រាល​ដល់​ឈ្មោះ​ឆែម សុឃាន់ និងហុង​ម៉េ​ង​សុង និងឈ្មោះចាន់ សុភា ហើយ​បាន បញ្ចូន​ទៅ​ព្យាបាល​នៅ​ពេទ្យ​បង្អែក រការកោង។

ចំណែក​រថយន្ត​ទាំង​២​បាន​យក​មក​រក្សា​ទុក​នៅ​អធិកាដ្ឋាន​នគរបាល​ស្រុក​មុខ​កំពូល​ដើម្បី​ដោះ​ស្រាយ​ពេល​ក្រោយ ៕