តួ​​យាយ​​ផា​ន់ ក្នុង​​បទ​​ទុំ​​ទាវ​​ជួប​​គ្រោះ​​ចៃ​ដន្យ របួស​​ក្បាល​​ធ្ងន់​ធ្ងរ

ភ្នំពេញ ៖ សំណាង​​មួយ​​ក្នុង​​១​​ពាន់​​គ្រោះ​ថ្នាក់​! អ្នក​គ្រូ កាន់ សុ​វ​ណ្ណី ដែល​​ជា​​តួ​​យាយ​​ផា​ន់ នៅ​ក្នុង​​បទ​​ទុំ​​ទាវ​​ដ៏​​ល្បី​ល្បាញ​​បាន​​ជួប​​គ្រោះ​ថ្នាក់​ចៃ​ដន្យ ដោយ​​ធ្លាក់​​ផ្ងារ​​ក្រោយ​​ពី​លើ​​តុ រង​​របួស​ក្បាល​​ផ្នែក​​ខាង​ក្រោយ​​ធ្ងន់​ធ្ងរ ប៉ុន្តែ​​ពិត​ជា​​មហា​សំណាង​​ដែល​​អ្នក​គ្រូ ត្រូវ​​បាន​​ជួយ​​សង្គ្រោះ​ទាន់​​ពេល​វេលា ។

នៅ​​ព្រឹក​​ថ្ងៃ​​ទី​​១៣ ខែ​ឧសភា ឆ្នាំ​​២០១៧ តំណាង​​មូល​​និ​ធី​សិល្បៈ​​ចាស់​ជរា រួម​​មាន​លោក ហេង ឡុ​ង លោក សុះ ម៉ាច និង អ្នក​នាង ច​ន ច័ន្ទ​​ល​ក្ខិ​ណា បាន​​ចុះ​​ទៅ​​សួរ​សុខ​ទុក្ខ​អ្នក​គ្រូ​​ផ្ទាល់ នៅ​​មន្ទី​​ពេទ្យ​​កាល់​​ម៉ែត្រ ដោយ​បាន​​នាំ​​យក​​ថវិកា​​ចំនួន​​១​​លាន​​រៀល (​លោក ហ៊ុន គឹ​ម​​ជាតិ ២០​​ម៉ឺន​​រៀល​) និង​ទឹក​ដោះ​គោ​ឆៅ ២​​ឡូ ទឹក​​ត្រចៀក​កាំ​​១​​យួរ ទៅ​​ជួយ​សម្រាល​​​ថ្លៃ​​ព្យាបាល និង​​លើក​ទឹក​ចិត្ត​​អ្នក​គ្រូ មួយ​​ចំណេ​ក​​ផង​​ដែរ ។

បើ​សិន​ជា​​បង​ប្អូន​​ដែល​​មាន​ចិត្ត​​ចង់​​ជួយ​​អ្នក​គ្រូ​សូម​​ទំនាក់​ទំនង​​ទៅ​​កាន់​​លេខ​​អ្នក​គ្រូ​​ផ្ទាល់ 012 85 44 50