Share ចែក​គ្នា​មើល! ក្រពើ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ បាត់​បង់​ជីវិត (មាន Video)

យោង​តាម​ការ​បង្ហោះ​វីដេអូ​របស់​ផេក​មួយ​បាន​ឲ្យ​ដឹង​ថា ក្រពើ​មួយ​ក្បាល​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​រហូត​បាត់បង់​ជីវិត​នៅ​លើ​ផ្លូវ​ជាតិ។ ក្រពើ​ធ្លាប់​តែ​នៅ​ក្នុង​ទឹក ហេតុ​អី​មក​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​លើ​ផ្លូវ​ជាតិ​ទៅ​វិញ?

ប្រភព​ដដែល​បាន​បន្ត​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​បណ្ដាល​មក​ពី​ក្រពើ​នោះ​រងគ្រោះ​បាន​ដេញ​តាម​ត្របាក់​ស៊ី ជ្រូក​ព្រៃ​មួយ​ក្បាល​លើ​ផ្លូវ​ជាតិ ក៏​ត្រូវ​រថយន្ត​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​នោះ បុក​ពេញ​ទំហឹង​បណ្ដាលឲ្យ​ងាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្ដង។ ក្រោយ​ពី​បុក​ងាប់ ធ្វើ​ឲ្យ​មាន​អ្នក​ដំណើរ​តាម​ដង​ផ្លូវ​ជា​ច្រើន​បាន​ឈប់​រថយន្ត​មើល​ឧបទ្ទវហេតុ​មួយ​នេះ។ ទោះ​យ៉ាង​ណា ប្រភព​មិន​បានបញ្ជាក់​បន្ថែម ពី​ទីកន្លែង​កើត​ហេតុ​និង​កាល​បរិច្ឆេទ​ច្បាស់​លាស់​​ទេ។

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម