ជន​សង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​រួម​ថ្នាំ​ញៀន​២​កញ្ចប់

ស្រុកកោះធំ៖ ជន​សង្ស័យ​ម្នាក់​ជួញ​ដូរ​ដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​​ខ្លួន​​កាល​​ពី​ថ្ងៃ​ទី​១២.០៦​.២០១៧ វេលា​ម៉ោង​២១​.៣០​នាទី​នៅ​ចំណុច​ភូមិ​សំ​ប៉ាន ឃុំ​កោះ​ធំ(ខ) ស្រុក​កោះ​ធំ ខេត្ត​កណ្តាល ។

ជន​សង្ស័យ​ឈ្មោះ លួន ខួច ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ​ជន​ជាតិ​ខ្មែរ​មាន​ទី​លំ​នៅ​ស្នាក់​នៅ​ភូមិ​សំ​បុក​ចាប សង្កាត់​គ្រាំង​ធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មុខរបរ ជាង​ផ្សារ​ដែក ។

សមត្ថកិច្ច​ដក​ហូត​បាន​ដូច​ជា:​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារ​ធាតុ​ញៀន​(ម៉ា​ទឹកកក​Ice​)​២​កញ្ចប់ ( ធំ​១ និង​តូច​១)ម៉ូតូ​១​គ្រឿង ម៉ាក​ស៊ុុយ​ស៊ុយ​គី​ស្ទែប ពណ៌ ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​1AL-​0029​.ប្រាក់​រៀល​៥៣​.៩០០​រៀល.កាបូប​ដៃ​១.ទូរសព្ទ័​​២ គ្រឿង ។

សមត្ថកិច្ច​បាន​បន្ដ​ថា កាល​ពី​ថ្ងៃ​ទី​១២​ខែ​មិថុនា​ឆ្នាំ​២០១៧​វេលា​ម៉ោង​២១​.៣០​នាទី​យប់​កម្លាំង​នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​កោះ​ធំ​បាន​ចេញ​ល្បាត​តាម​ផ្លូវ​ជាតិ​លេខ​២១​រហូត​ដល់​ចំណុច​ភូមិ​សំប៉ាន ឃុំ​កោះ​ធំ(ខ) ស្រុក​កោះ​ធំ ខេត្ត​កណ្តាល បាន​ជួប​ជន​សង្ស័យ​ខាង​លើ កំពុង​ជិះ​ម៉ូតូ​ក្នុង​ដំណើរ​ពី​ជើង​ទៅ​ត្បូង ក្រោយ​មក​សមត្ថកិច្ច​នគរបាល​ក៏​បាន​ដេញ​តាម​រួច​ឃាត់​ជន​សង្ស័យ​និង​ត្រួត​ពិនិត្យ​ឆែក​ឆេរ​រក​ឃើញ​មាន​ថ្នាំ​ញៀន​២​កញ្ចប់​ដែល​ជន​សង្ស័យ​លាក់​ទុក​ដោយ​រុំបង់​ជាប់​នៅ​ចំ​កំ​ភួន​ជើង​ខាង​ឆ្វេង ។

ក្រោយ​មក​សមត្ថកិច្ច​ជំនាញ​ក៏​បាន​នាំ​ខ្លួ​ន​ជន​សង្ស័យ​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះ​ធំ ដើម្បី​បន្ត​ចាត់​ការ​តាម​នីតិ​វិធី ៕