បុរស​ម្នាក់​ជិះ​ម៉ូតូ​បុក​រថយន្ត​ស៊េរី​ទំនេីប ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កេីត​ហេតុ

ភ្នំពេញ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​យ៉ាង​លឿន​មិន​ប្រយ័ត្ន​ជ្រុល​ទៅ​បុក​រថយន្ត​សេរី​ទំនេីប​ចំ​ពី​ចំហៀង​ពេញ​ទំហឹង បណ្ដាល​អោយ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កេីត​ហេតុ​ម្ដង ។

ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​ដែរ បាន​កេីត​ឡេីង​កាល​ពី​វេលា​ម៉ោង ១និង ៣០​នាទី​រំលង​អធ្រាត​ឈាន​​ចូល​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៧ ស្ថិត​នៅ​ផ្លូវ​២៦៥ កែង​និង​ផ្លូវ​១៥០ នៅ​ក្នុង​សង្កាត់​ទឹក​ល្អក់​២ ខណ្ឌ​ទួលគោក ។

បេី​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កេីត​ហេតុ​បាន​អោយ​ដឹង​ថា​មុន​ពេល​កេីត​ហេតុ​គេ​ឃេីញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សេ ១២៥ សេរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ 1FH-9161 ជិះ​ដោយ​បុរស​ម្នាក់​មិន​បាន​ស្គាល់​អត្ត​សញ្ញាណ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៦៥ ទិស​ដៅ​ពី​ត្បូង​ទៅ​ជេីង ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កេីត​ស្រាប់​តែ​បុក​ជា​មួយ​រថយន្ដ​មួយ​គ្រឿង​ម៉ាក ធុន​ត្រា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​2S-​3807 ដោយ​បេីក​បរ​ដោយ​បុរស​ជា​ជន​ជាតិ​ចិន ក្នុង​ទិស​ដៅ​ពី​កេីត​ទៅ​លិច​ដែល​កំពុង​បើក​ឆ្លង​ផ្លូវ ចំ​ពី​ចំហៀង​ពេញ​ទំហឹង បណ្ដាល​អោយ​បុរស​ជា​អ្នក​បេីក​ម៉ូតូ​ដួល​បោក​ក្បាល​និង​ថ្នល់ ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កេីត​ហេតុ​តែ​ម្ដង។

ក្រោយ​ពេល​កេីត​ហេតុ​ទាំង​រថយន្ដ និង ម៉ូតូ ត្រូវ​បាន​សមត្ថកិច្ច​មូល​ដ្ឋាន​ធ្វើ​វាស់​វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ដេីម្បី​រង់​ចាំ​ការ​ដោះ​ស្រាយ​គ្នា​ពេល​ក្រោយ។ ចំណែក​សាក​សព​ត្រូវ​បាន​យក​ទៅ​តំកល់​ទុក​នៅ​វត្ដ​ទឹក​ថ្លា ដេីម្បី​ស្វែង​រក​សាច់​ញាត្តិ​មក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕