ស្ដ្រីម្នាក់ត្រូវរថយន្ដបុកបណ្ដាលឲ្យរបួសធ្ងន់

ស្រុកស្អាង:កាល​​ពី​ថ្ងៃ​ទី​១៣​ខែ​មិថុនា​ឆ្នាំ​២០១៧ វេលា​ម៉ោង​០៩.២៥​នាទី​នៅ​ចំណុច ផ្លូវ​ជាតិ​លេខ​21 ភូមិ​ទួល​ក្រសាំង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង​ខេត្ត​កណ្តាល គ្រោះ​ថ្នាក់​ចរាចរ​ណ៍បណ្ដាល​ឲ្យ​ស្រ្ដី​ម្នាក់​រង​របួស​ធ្ងន់

ស្ដ្រី​រង​គ្រោះ ឈ្មោះ វង់ រតនា ភេទ​ស្រី អាយុ​២៤​ឆ្នាំ​មុខ​របរ​កម្មករ​(មិន​ពាក់​មួក)​​ទី​លំ​នៅ​ភូមិ​ព្រែក​រុន ឃុំព្រែកគយ ស្រុក​ស្អាង​ខេត្ត​កណ្តាល​(របួស​ធ្ងន់)​បាន​បើក​ម៉ូតូ​ម៉ាក​ហុង​ដា​C​១២៥ ពណ៌​ខ្មៅ សេរី​២០១៧ គ្មាន​ផ្លាក​លេខ ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង​បញ្ច្រាស​ទិស​ចរាចរណ៍ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​អ្នក​បើក​ម៉ូតូ ក៏​បាន​ឆ្លង​ថ្លល់​ពី​លិច​ទៅ​កើត​បណ្ដាល​ឲ្យ​បុក​ជា​មួយ​និង​រថយន្ត​កុង​ន័រ​ពណ៌​ខៀវ​ពាក់​ផ្លាក​លេខ​ភ្នំពេញ​3D-​2061​(អ្នក​បើក​បរ​មិន​ស្គាល់​អត្ត​សញ្ញាណ​រត់​គេច​ខ្លួន​បាត់)​បណ្តាល​ឲ្យ​ដួល​រងរបួស​ធ្ងន់ ។

រីឯ​ជន​រងគ្រោះ​សមត្ថកិច្ច​បាន​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជ័យ​ជំនះ​ចំណែក​រថយន្ត​ខូច​ខាត​ស្រាល​និង​ម៉ូតូ​ខូច​ខាត​ធ្ងន់​ហើយ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរ​បាល​ស្រុក​ស្អាង​ដើម្បី​កសាង​សំណុំ​រឿង​ទៅ​តាម​នីតិ​វិធី​នៃ​ច្បាប់ ៕