សមត្ថកិច្ច​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​ចុះ​ដក​ហូត​ផលិត​ផល​គ្រឿង​សម្អាង​មួយ​ចំនួន

រាជធានី​ភ្នំពេញ : កាល​ពី​វេលា​រសៀល​ថ្ងៃ​ទី​១៣ មិថុនា២០១៧នេះ កម្លាំង​សមត្ថ​កិច្ច​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​ក្រសួង​មហា​ផ្ទៃ ដឹក​នាំ​ដោយ​លោក​ឧត្តម​សេនីយ៍ទោ ឡុង ស្រេង អនុ​ប្រធាន​នាយក​ដ្ឋាន និង​មាន​ការ​សម្រប​សម្រួល​ពី​ព្រះ​រាជ​អាជ្ញារ​រង​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោកលី សុផាណា បាន​ចុះ​ធ្វើ​ការ​ដក​ហូត ផលិត​ផល​គ្រឿង​សម្អាង​មួយ​ចំនួន​ធំ នៅ​ក្រុម​ហ៊ុន​សុគន្ឋ វឌ្ឍនៈ ត្រេ​ឌីង ដែល​មាន​ទី​តាំង​ស្ថិត​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ក្នុង​​សង្កាត់​បឹង​កេង​កងទី១ ខណ្ឌ​ចំការ​មន ។

ប្រភព​អោយ​ដឹង​ថា ការ​ចុះ​ដក​ហូត​នេះ ធ្វើ​ឡើង ក្រោយ​ស្រាវ​ជ្រាវ​រក​ឃើញ​ថា ផលិត​ផល​ជា​គ្រេឿង​សម្អាង​ជា​ច្រើន នៃ​ក្រុម​ហ៊ុន​មួយ​នេះ ពុំ​ទាន់​បាន​ចុះ​បញ្ជីរ​ក្រសួង​ត្រឹម​ត្រូវ ឬ​ហៅ​ថា រំលោភ​កម្ម​សិទ្ធិ​បញ្ញា ។
យ៉ាង​ណា​មិញ វេលា​រសៀល​ថ្ងៃ​ខែ​ដ​ដែល សមត្ថកិច្ច​បាន​ដក​ហូត​ផលិត​មួយ​ចំនួន​ផង​ដែរ ក្នុង​នោះ​ក្រោយ​ការ​ដក​ហូត​រួច​រាល់​សមត្ថកិច្ច​បាន​បន្ត​ទៅ​ឆែក​ឆេរ​ឃ្លាំង​ស្តុក​ផលិត​ផល​មួយ​កន្លែង​ផ្សេង​ទៀត​ដែល​ជា​សាខា​នៃ​ក្រុមហ៊ុន​ខាង​លើ​ស្ថិត​ក្នុង​ខណ្ឌ​ទួល​គោក ប៉ុន្តែ​លទ្ធិ​ផល​យ៉ាង​ណា​នោះ យើង​នៅ​ពុំ​ទាន់​ដឹង​នៅ​ឡើយ​ទេ ។

មន្ត្រី​នគរ​បាល​អោយ​ដឹង​ថា​ម្ចាស់​ក្រុម​ហ៊ុន​ខាង​លើ​មាន​ឈ្មោះ ប៉ោ គន្ធា អាយុ​៤៩​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ៕