សមត្ថកិច្ច​ចុះ​បង្រ្កាប​ជន​សង្ស័យ​៣​នាក់​ជួញ​ដូរ​គ្រឿង​ញៀន​និង​ជា​មុខ​សញ្ញា​ប្លន់​យ៉ាង​សកម្ម

រាជធានី​ភ្នំពេញ​៖ ជន​សង្ស័យ​ប្រុស​ស្រី​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្ដិ៍​នគរ​បាល​ផ្សារ​ដើម​ថ្កូវ​ឃាត់​ខ្លួន​ក្នុង​ករណី​ជួញ​ដូរ​គ្រឿង​ញៀ​និង​មុខ​សញ្ញា​ប្លន់​យ៉ាង​សកម្ម​កាល​ពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៣​ខែ​មិថុនា​ឆ្នាំ​២០​១៧​ស្ថិត​នៅ​ភូមិ​៥​សង្កាត់​ផ្សារ​ដើម​ថ្កូវ​ខណ្ឌ​ចំការ​មន​ ។

ជន​សង្ស័យ​ទាំង​៣​នាក់​មាន​ឈ្មោះ
ទី​១​ឈ្មោះ​ថា ឌីណា​ ភេទស្រី​អាយុ​២១​ឆ្នាំ​ស្នាក់​ភូមិ​៥​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការ​មន ។
ទី២​ឈ្មោះ​រ៉ាន ភក្ដី អាយុ​១៨​ឆ្នាំ​ភេទ​ប្រុស​ស្នាក់​ភូមិ​៤​នៅ​ផ្ទះ​ជួល​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការមន ​និង​ទី​៣​ឈ្មោះ សុខ ឃៀង អាយុ ១៩ ឆ្នាំ​ស្នាក់ នៅ​មិន​ពិត​ប្រាក​ដ​(ជា​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន) ។

សមត្ថ​កិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ឃាត់​ខ្លួន​ជន​សង្ស័យ​ទាំង​៣​នាក់​នេះ​គឺ​សមត្ថកិច្ច​បាន​ចុះ​ធ្វើ​ការ​ល្បាត​ក្នុង​មូល​ដ្ឋាន​ក៏​ឃើញ​នៅ​ជន​សង្ស័យ​ម្នាក់​បាន​បោះ​ចោល​នូវ​គ្រឿង​ញៀន​ហើយ​រត់​ចូល​បន្ទប់​សមត្ថកិច្ច​បាន​នាំ​កម្លាំង​ចុះ​បង្ក្រាប​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​បាន​៣​នាក់​នាំ​យក​មក​សាក​សួរ​នៅ​នគរ​បាល​ប៉ុស្ដិ៍​នគរបាល​ផ្សារ​ដើម​ថ្កូវ​តែ​ម្ដង ដក​ហូត​បាន​ថ្នាំ​ញៀន​៨​កញ្ចប់​តូច​និង​ដាវ​សាំ​ម៉ៃ​២​ដើម​និង​កូន​កាំបិត​២​និង​សម្ភារៈ​ប្រើ​ប្រាស់​គ្រឿងញៀន​មួយ​ចំនួន ទៀត ។

បច្ចប្បន្ន​ជន​សង្ស័យ​ទាំង​៣​នាក់​ក្រោយ​ពី​សាក​សួរ​រួច​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ចំការ​មន​បន្ដ ៕