ស្រ្ដី​ម្នាក់​ត្រូវ​រថយន្ដ​កិន​ស្លាប់​យ៉ាង​អាណោច​អាធម៌

ស្រុក​មុខ​កំពូល​៖​ស្ដ្រី​ម្នាក់​ដើរ​ថ្មើរ​ជើង​ត្រូវ​រថយន្ដ​បុក​និង​កិន​ខ្លួន​ស្លាប់​យ៉ាង​អាណោច​អាធម៌​កាល​ពី​វេលា​ម៉ោង​២០.​៥៥​នាទី​ថ្ងៃ​ទី​១២​ខែ​មិថុនា​ឆ្នាំ​២០១៧​លើ​ផ្លូវ​ជាតិ​លេខ​6​ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​33-​34​ស្ថិត​ក្នុង​ភូមិ​វត្ត​ថ្មី​ឃុំ​ព្រែក​ដំបង​ស្រុក​មុខ​កំពូល​ខេត្ត​កណ្តាល។

ស្ដ្រី​រងគ្រោះ​ឈ្មោះ ថុល ភេទស្រី អាយុ៦៥​ឆ្នាំ មាន​ទី​លំ​នៅ​ភូមិ​វត្ត​ចាស់ ឃុំ​ព្រែក​ដំបង ស្រុក​មុខ​កំពូល ខេត្តកណ្ដាល។

យោង​តាម​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា ស្ដ្រី​វ័យ​ចំណាស់​ខាង​លើ​ស្រវឹង​ស្រា​បាន​ឆ្លង​កាត់​ផ្លូវ​មិន​ដឹង​ថា​ឆ្លង​ពី​ណា​ទៅ​ណា​ទេ​បណ្ដាល​ឲ្យ​រថយន្ត​០១​គ្រឿង​មិន​ស្គាល់​ម៉ាក​រួច​​បើក​រត់​គេច​ខ្លួន​បាត់​​ដែល​ធ្វើ​ដំណើរ​ពី ជើង​ទៅ​ត្បូង ហើយ​បាន​មក​បុក​មនុស្ស​ដែល​ដើរ​ឆ្លង​កាត់​ផ្លូវ​ខាង​លើ បណ្ដាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើត​ហេតុ ក្នង​ករណី​នេះ​ដែល​សមត្ថកិច្ច​កំពុង​បន្ត​ធ្វើ​ការ​ស្រាវ​ជ្រាវ​តាម​ចាប់​រថយន្ដ​មក​ធ្វើ​តាម​ផ្លូវច្បាប់​ ៕