អុញ​នោះ! ធ្វើ​អី​ហ្នឹង? គ្រាន់តែ​ឃើញ​កូន​មក​ពី​រៀន​ក៏​ស្ទុះ​ទៅ​អោប​ថើប​មើលតែ​…(មាន Video)

នេះ​ជា​រឿង​ប្លែក​ណាស់​ដែល​គេ​កម្រ​បាន​ឃើញ នៅ​ស្រុក​ខ្មែរ​យើង។ រឿង​រ៉ាវ​នេះ​បាន​កើត​ឡើង​នៅ​ប្រទេស​ថៃ ក្នុង​គ្រួសារ​មួយ ដែល​យើង​បាន​រក​ឃើញ​វីដេអូ​នេះ​ក្នុង​បណ្ដាញ​សង្គម YouTube ដែល​ទើប​បង្ហោះ​ថ្មី​ៗ​នេះ ។ វា​ជា​វីដេអូ​បង្ហាញ​ពី​សកម្មភាព​របស់​បុរស​ម្នាក់ និង​យុវតី​ម្នាក់ ដែល​មើល​ទៅ​ទំនង​ជា​ឪពុក​និង​កូន​ក្រមុំ។

បុរស​ក្នុង​វីដេអូ​នោះ ពេល​ឃើញ​យុវតី​នោះ​មក​ពី​សាលា ក៏​ដើរ​ទៅ​ស្វាគមន៍​ហើយ​អោប​ថើប យ៉ាង​ស្និទ្ធស្នាល ទំនង​ដូច​សង្សារ​នឹង​គ្នា ដែល​នេះ​ជា​ទង្វើ​ដ៏​កម្រ នៅ​ស្រុក​ខ្មែរ បើ​ទោះ​ជា​ឪពុក​ស្រឡាញ់​កូន​ក្រមុំ​យ៉ាងណា​ក៏​មិន​ហ៊ាន​ប៉ះពាល់​ដែរ សូម្បី​តែ​ចុង​ដៃ ព្រោះ​ខ្លាច​ក្រែង​មាន​ការ​មើល​មក​មិន​សម​ភ្នែក។ តែ​បុរស​ម្នាក់​នេះ​មើល​ទៅ​ស្រឡាញ់​កូន​គាត់ ហើយ​បើ​ទោះ​ជា​កូន​គាត់​ធំ​ពេញ​រូប​រាង​ក៏​ដោយ ក៏​ក្នុង​កែវ​ភ្នែក​គាត់​មើល​ទៅ​កូន​គាត់​នៅ​តូច​នៅ​ឡើយ​មើល​ទៅ។

គូរ​បញ្ជាក់​ដែរ​ថា​វីដេអូ​ខាង​លើ ត្រូវ​បាន​មើល​ជាង ១​លាន​ដង និង​មាន​អ្នក​ចុះ​ឈ្មោះ (Subscribe) ជាង ១​ម៉ឺន​នាក់ ហើយ​ក៏​ជា​វីដេអូ​ថត​បង្ហោះ​រកលុយ​តាម YouTube ដែរ។

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ