ស្ដ្រី​វ័យ​ចំណាស់​ម្នាក់​ចេញ​ពី​ពេទ្យ​១០​ថ្ងៃ ត្រូវ​គាំង​បេះ​ដូង​ស្លាប់

ស្រុកល្វាឯម៖ ស្ដ្រី​វ័យ​ចំណាស់​ម្នាក់​គាំង​បេះ​ដូង​ស្លាប់​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​ជិត​ខាង​ចេញ​មក​ចោម​រោម​មើល​និង​រាយ​ការណ៍​ទៅ​សមត្ថ​កិច្ច​ភ្លាមៗ​ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​០៥​.៣០​នាទី​ភ្លឺ​ថ្ងៃ​ទី​១២​ខែ​មិថុនា​ឆ្នាំ​២០១៧ ចំណុច​ភូមិ​បារុង ឃុំ​បារុង​ស្រុក​ល្វាឯម ខេត្តកណ្តាល ។

ជន​រងគ្រោះ​ឈ្មោះ បាវ ប៉ោង ភេទស្រី អាយុ ៥០​ឆ្នាំ​មុខ​របរ​កសិករ​ទី​លំ​នៅ​សព្វ​ថ្ងៃ​ភូមិ​កើត​ហេតុ​ហេតុ​ខាង​លើ ។

យោង​តាម​ប្រភព​ព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កេីត​ហេតុ​ពីរ​ថ្ងៃ​ជនរង​គ្រោះ​មាន​សភាព​ជម្ងឺ​ប្រចាំ​កាយ​ធ្ងន់​ធ្ងរ ក្រោយ​ពី​បាន​ចេញ​មក​ពី​ព្យាបាល​នៅ​ពេទ្យ​ស្នាយ​ពល់ ស្រុក​ពារាំង ខេត្តព្រៃវែង បាន​រយៈ​ពេល ប្រមាណ​១០​ថ្ងៃ ។

តាម​ការ​អះ​អាង​ផ្ទាល់​របស់​ឈ្មោះ ខ្លំ នឿន ត្រូវជា​ប្តី​បាន​ប្រាប់​សមត្ថកិច្ច​ថា​ ប្រពន្ធ​គាត់​មាន​ជម្ងឺ​ប្រចាំ​កាយ​យូរ​ណាស់​មក​ហេីយ​គឺ​ជំងឺ​ទឹក​នោម​ផ្អែម ឈាម​ស ស៊ី​ឈាម​ក្រហម លុះ​មក ដល់​ព្រឹក​ថ្ងៃ​ទី​១២.​០៦​.២០១៧ វេលា​ម៉ោង០៥.​០០ នាទី​ឈ្មោះ ខ្លំ នឿន ជា​ប្តី​បាន​ដាំ​បបរ ឲ្យ​ប្រពន្ធ​ហូប​ហេីយ​ខ្លួន​បាន​ចេញ​ពី​ផ្ទះ​ទៅ​មេីល​សន្ទូច​ទុក​ប្រពន្ធ​នៅ​ផ្ទះ​តែ​ឯង​គ្មាន​អ្នក​មេីល ហេីយ​ប្រពន្ធ​ខ្លួន​បាន​គាំង​បេះ​ដូង ដាច់​ខ្យល់​​ស្លាប់​​តែ ម្នាក់​ឯង ។

ក្រោយ​ទទួល​បាន​ព័ត៌​មាន កម្លាំង​សមត្ថ​កិច្ចជំនាញ​ស្រុក​ប៉ុស្តិ៍​មេឃុំ​មេភូមិ​និង​ពេទ្យ​មណ្ឌល​សុខភាព​បាន​ពិនិត្យ​សាក​សព​ពិត​ជា​ស្លាប់​ដោយ​ជំងឺ គាំង​បេះ​ដូង​ប្រាកដ​មែន ទើប​ប្រគល់ សព​ជន​រងគ្រោះ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វេី​បុណ្យ​តាម​ប្រពៃណី៕