ស្រ្ដី​ម្នាក់​លួច​កាត់​ខ្សែ.ក​មិន​បាន​សម្រេច​ត្រូវ​ជាប់​ខ្នោះ​

ខេត្ត​កំពង់ធំ​៖​ស្ដ្រី​ម្នាក់​ជា​ចោរ​ដៃ​ស្អិត​លួច​កាត់​ខ្សែ.​ក​ក្មេង​មិន​បាន​សម្រេច​បង្ក​ការ​ភ្ញាក់​​ផ្អើល​នៅវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី១០ ខែ មិថុនា ឆ្នាំ២០១៧ ​ចំណុច​ផ្សារ​កំពង់​ថ្ម​ក្នុង​ភូមិ​ត្រស់​ឃុំ​បល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​បាន​ធ្វើ​សកម្ម​ភាព​ជិះ​រថយន្ត​តាក់​ស៊ី​ពី​ខេត្ត​កំពង់​ចាម មក​ចុះ​នៅ​ផ្សារ​កំពង់​ថ្ម ដើរ​លួច​ឆក់​ពេល​ជួប​ក្មេង​ពាក់​ខ្សែ.​ក​មាន​ឱកាស​កាត់​តែ​ម្តង​ហើយ ក៏​ផ្អើល​ឆោ​ឡោ​ពី​សំណាក់​អាជីវករ​និង​អ្នក​ដំណើរ​រហូត​ដល់​ប្ដឹង​សមត្ថកិច្ច​មក​ឃាត់​ខ្លួន​បញ្ជូន​ទៅ​ប៉ុស្តិ៍​នគរបាល​ឃុំ​បល្ល័ង្គ ។

​ក្រោយ​កើត​ហេតុ​សមត្ថកិច្ច​បាន​ប្រគល់​ខ្សែ.ក​ជូន​ឪពុក​ម្ដាយ​ក្មេង​រង​គ្រោះ​វិញ​ចំណែក​ជន​សង្ស័យ​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍​ ដើម្បី​កសាង​សំណុំ​រឿង ៕