បើកឈប់មើលថា​ មានបញ្ហអត់ ស្រាប់មកពីក្រោយ

កណ្តាល ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​រវាង​បុក​រថយន្ត​ហើយ​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​បណ្តាល​របួស​ធ្ងន់​ស្រាល បួន​នាក់ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាមៗ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១៧ វេលា​ម៉ោង​២៤​និង​៤៥​នាទី ចន្លោះ​គីទ្បូ​ម៉ែត្រ​១៧-​១៨ នៅ​ចំណុច​ភូមិ​ភូមិ​ធំ ឃុំ​ភូមិ​ធំ ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល ។

នគរបាល​ស្រុក​កៀន​ស្វាយ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​មាន​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ពាក់ ស្លាក​លេខ​ភ្នំពេញ​4A-1534 បេីក​បរ​ដោយ​ឈ្មោះ​ប្រាក់ វន្តា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទី​លំ​នៅ​ភូមិ​ថ្មី ឃុំ​រុង​រឿង ស្រុក​ថ្កង ខេត្ត​កំពង់​ស្ពឺ បេីក​ពី​អ្នក​លឿង​ទៅ​ភ្នំពេញ​លុះ​មក​ដល់​ចំណុច​កេីត​ហេតុ​ខាង​លេី​បាន​ឈប់​រថយន្ត​ដេីម្បី​ត្រួត​ពិនិត្យ​រថយន្ត ក្នុង​ខណៈ​ដែល​កំពុង​តែ​ត្រួត​ពិនិត្យ​រថយន្ត​ដែល​ខ្លួន​បេីក​បរ​ស្រាប់​តែ​មាន​រថយន្ត​កុង​តឺន័រ​មួយ​គ្រឿង​ទៀត​ពាក់ ស្លាក​លេខ​ស្វាយ​រៀង 3A​-09​27​បេីក​បរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​ឈ្មោះ​ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​បាន​ជ្រុល​ទៅ​បុក​រថយន្ត​កុង​តឺន័រ​ដែល​ឈប់​ពី​ក្រោយ​ពេញ​ទំហឹង​បណ្តាល​អោយ​តៃ​កុង​រថយន្ត​ទាំង ពីរ​រង​របួស​ធ្ងន់​ហេីយ​រថយន្ត​ដែល​នៅ​ខាង​មុខ​បាន​ជ្រុល​ទៅ​ប៉ះ​ជា​មួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ស្មាស់​ពាក់​ស្លាក​លេខ​ភ្នំពេញ​1D​-16​17 បេីកបរ​ដោយ​ឈ្មោះ​វីង គឹមអេង ភេទ​ស្រី ឌុប​កូន​ស្រី​ពី​ក្រោយ​មាន​ទី​លំ​នៅ​ភូមិ​ព្រែក​ធំ សង្កាត់​ក្បាល​កោះ រាជធានីភ្នំពេញ​ត្រូវ​អ្នក​បេីក​ម៉ូតូ​រង​របួស​ស្រាល​អ្នក​ជិះ​ពី​ក្រោយ​រង​របួស​ធ្ងន់​ត្រូវ​បាន​សាច់​ញាតិ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ឯក​ជន​ផ្សារ​គគីរ​ស្រុក​កៀន​ស្វាយ។

ចំណែក​ឯ​តៃ​កុង​រថយន្ត​ទាំង​ពីរ ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ជួយ​ហៅ​រថយន្ត​សង្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ឯ​ភ្នំពេញ ៕