ចុម​​យក្ស​! សាក​​កម្លាំង​​គ្នា​​តើ​ស បណ្ដាល​ឲ្យ​គេ​រង​របួស​២០​នាក់

បាត់ដំបង​:កាល​ពី​វេលា​​ម៉ោង​២​និង​៤០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១៧​នេះ មាន​ករណី​គ្រោះ​ថ្នាក់​​ចរាចរ​ណ៍ រវាង​រថយន្ត​២​គ្រឿង​​បើក​បញ្ច្រាស​ទិស​គ្នា រួច​បាន​​បុក​គ្នា បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ស្រាល​២០​នាក់​ នៅ​ចំណុច ក្រុម​ទី​១៤​ ភូមិ​អូស​ទូក ឃំុ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្ត​បាត់​ដំបង ត្រូវ​បាន​សមត្ថកិច្ច​ជួយ​ដឹក​យក​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​។

ចំណែក​អ្នក​បើក​បរ​រត់​គេច​ខ្លួន​បាត់ រថយន្ត​ទាំង​២​គ្រឿង​​នគរ​បាល​​ចរាចរណ៍​ស្រុក អូស​យក​មក​រក្សា​ទុក​នៅ​អធិការ​ស្រុក​បណ្តោះ​អាសន្ន ។

​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​កើត​ហេតុ​ខាង​លើ មាន​រថយន្ត​ពីរ​គ្រឿង​​បាន​​ធ្វេី​ដំណេីរ​បញ្ច្រាស​ទិស​គ្នា តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ ពី​លិច​ទៅ​កេីត លុះ​មក​ដល់​ចំណុច​កេីត​ហេតុ​​រថយន្ត​ធន់​ធំ​ប្រភេទ​កុង​តៃន័រ​ពាក់​ស្លាក​លេខ ព្រះសីហនុ 4A-​15​99 (អ្នក​បេីកបរ​គេច​ខ្លួន​បាត់ ) បាន​រេ​ចង្កូត​ទៅ​​បុក​​នឹង​រថយន្ត​ក្រុង​ដឹក​អ្នក​ដំណេីរ​របស់​ក្រុម​ហ៊ុន​លី ហ៊ុង ពាក់​ស្លាក​លេខ ភ្នំពេញ 3D-​32​85 បណ្តាល​ឲ្យ​រង​របួស​សរុប​២០​នាក់ (ស្រី​១២​នាក់​) ក្នុង​នោះ​របួស​ធ្ងន់​១២​នាក់​(ស្រី​៦​នាក់​) មាន​ឈ្មោះ គឹម ថុង ភេទ ប្រុស អាយុ​១៨ឆ្នាំ (អ្នកបេីកបររថយន្តក្រុង) របួស​ធ្ងន់​បាក់​ជេីង​ខាង​ឆ្វេង ឈ្មោះ យុន នាង​​ ភេទស្រី​អាយុ​៤០ ឆ្នាំ របួស​​បាក់​​ខ្មង​ជេីង​ទាំង​សង​ខាង​ឈ្មោះ ហេង វិតា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ របួស​ដាច់​រ យះ​ជេីង​ទាំង​សង​ខាង​ និង​​បែក​មាត់​ចេញ​ឈាម រីឯ​ចំនួន​១៧​នាក់​ទៀត​មិន​ស្គាល់​អត្ដ​សញ្ញាណ​ទេ ដោយ​សារ​រថយន្ត​ប្រញាប់​ដឹក​អ្នក​របួស​​យក​​ទៅ​​​មន្ទីរ​ពេទ្យ​ខេត្ត ។

រថយន្ត​ទាំង​២​គ្រឿង ត្រូវ​សមត្ថកិច្ច​អូស​យក​មក​រក្សា​ទុក​នៅ​អធិការ​ស្រុក​សង្កែ ​រង់​ចាំ​ធ្វើ​ការ​ដោះ​ស្រាយ​​នៅ​​ពេល​​ក្រោយ៕