Updeta៖មន្ត្រី​នគរបាល​ក្រសួង​មហា​ផ្ទៃ​ម្នាក់ ​ជិះ​ម៉ូតូ​បុក​ខឿន​ក្រោម​ស្ពាន​អាកាស​ក្បាល​ថ្នល់​ស្លាប់​មួយ​រំពេច

រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់​​ត្រូវ​​បាន​​បង​​ប្អូន​ប្រជា​​ពល​រដ្ឋ​​បាន​​ឃើញ​​ថា​​គាត់​​បើក​​ម៉ូតូ​​ក្នុង​ល្បឿន​​លឿន​​មិន​​ប្រយ័ត្ន​​ជ្រុល​​ទៅ​​បុក​​នៅ​ឃឿន​​សួរ​​ក្រោម​​ស្ពាន​​អាកាស​​ក្បាល​ថ្នល់​បណ្ដាល​​ឲ្យ​​ស្លាប់​​នៅ​​ក្នុង​​ថ្លុក​​ឈាម​​យ៉ាង​អាណោច​​អាធ័ម ។

ហេតុ​​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​បាន​​បង្ក​​ការ​​​ភ្ញាក់​​ផ្អើល​​កាល​​ពី​​វេលា​​ម៉ោង​​១១​និង​​០០​​នាទី​​យប់​​ថ្ងៃ​​ទី​​៩ ​ខែ​​មិថុនា ​ឆ្នាំ​​២០១៧ ​ស្ថិត​​នៅ​​ចំណុច​ក្រោម​​ស្ពាន​​អាកាស​​ក្បាល​ថ្នល់​ ក្នុង​សង្កាត់​​ចាក់​អង្រែ​លើ ​ខណ្ឌ​​មាន​ជ័យ ។

ជន​​​រង​​គ្រោះ​ដែល​ស្លាប់​បាត់​បង់​ជីវិត​ខាង​លើ​មាន​​​ឈ្មោះ កុល វិចិត្ដ អាយុ​27​ឆ្នាំ​មុខ​របរ​ជា​មន្ត្រី​នគរបាល ភ័ស្តភា និង​ហិរញ្ញវត្ថុ​ក្រសួង​មហា​ផ្ទៃ ស្នាក់​នៅ​ភូមិ​ររបោះអង្គាញ់ សង្កាត់​ព្រែក​ឯង ស្រុក​កៀន​ស្វាយ ខេត្ត​កណ្ដាល ដែល​ជា​ជិះ​ម៉ូតូ​រងគ្រោះ​ម៉ាក​ស៊ុយ​ស៊ុ​គី​ឡែត ពណ៌​ក្រហម លាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CA-6442 ។

តាម​សម្ដី​ប្រជា​ពលរដ្ឋ​ដែល​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​នៅ​ក្បែរ​កន្លែង​កើត​ហេតុ បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​រងគ្រោះ​ជិះ​ម៉ូតូ​តែ​ម្នាក់ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៧១ ទិស​ដៅ​ពី​លិច​ទៅ​កើត​ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ​ខាង​លើ ស្រាប់​តែ​ជ្រុល​ចង្កូត​ទៅ​បុក​និង​ឃឿន​ផ្លូវ​នៅ​ខាង​ក្រោម​ស្ពាយ​អាកាស​ក្បាល​ថ្នល់ បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​និង​ថ្នល់ រួច​ចេញ​ឈាម​ពេញ​ក្បាល​ស្លាប់​មួយ​រំពេច ចំណែក​ឯ​ម៉ូតូ​រងគ្រោះ​វិញ​បាន​ដួល​អូស​ជិត​២០​ម៉ែត្រ​រង​ការ​ខូច​ខាត​បន្ដិចបន្ដួច ។

ក្រោយ​​ពេល​​កើត​​ហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន​បាន​​ចុះ​​មក​​ជួួយ​​អន្ដរាគមន៍​​និង​​ទាក់​​ទង​​ទៅ​ក្រុម​​គ្រួសារ​សព ឲ្យ​​មក​​យក​​សព​ ដឹក​យក​ទៅ​ធ្វើ​​បុណ្យ​​តាម​​ប្រពៃណី​ ដោយ​​ឡែក​​ម៉ូតូ​រង​គ្រោះ​​ត្រូវ​​បាន​​សមត្ថកិច្ច​​អូស​​យក​​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ចរាចរណ៍​​ផ្លូវ​​គោក រង់​​ចាំ​​ដោះ​​ស្រាយ​​ពេល​​ក្រោយ ៕

សូម​ទស្សនា​សេចក្ដី​រាយការណ៍​ពី​កន្លែង​កើតហេតុ