លួច​គេ​វា​ស្រួល ពេល​គេ​ចាប់​បាន​ក៏​ស្រួល​ដែរ!

ភ្នំពេញ ៖ ជន​សង្ស័យ​ម្នាក់​ត្រូវ​ប្រជា​ពលរដ្ឋ​ដេញ​ចាប់​បាន​ប្រគល់​អោយ​នគរបាល​ប៉ុស្តិ៍​ចោមចៅ បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ទ្រព្យ​សម្បត្តិ​លុយ​និង​ទូរស័ព្ទ​៣​គ្រឿង ដោយ​ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី ០៩ មិថុនា ២០១៧ វេលា​ម៉ោង​៩និង​៤០ ផ្លូវ​បេតុង ភូមិ​ព្រៃ​កំបុត សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ
សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ឈ្មោះ ឡាំ រិទ្ធ ភេទ​ប្រុស​អាយុ ២៥​ឆ្នាំ​មុខ​របរ​និង​ទី​លំ​នៅ​មិន​ពិត​ប្រាដក ។

ជន​រង​គ្រោះ ធាង គន្ធី ភេទ​ស្រី អាយុ​៣២ ឆ្នាំ​មុខ​របរ​លក់​កម្ទេច​ក្រណាត់ មាន​ទី​លំ​នៅ​ភូមិ​ព្រៃ​កំបុត សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជ​ធានី​ភ្នំពេញ។ដោយ​ឡែក​ទ្រព្យ​សម្បត្តិ ប្រាក់​រៀល​១៦០០០៛ និង​ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង ហ៊ូវៃ មិត្តហ្វូន និង ហៃ​យ៉ា ។

យោង​តាម​ប្រភព​ព័ត៌​មាន​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹងថា មុន​ពេល​កើត​ហេតុ ជន​រង​គ្រោះ​ត្រឡប់​ទៅ​ពី​ផ្សារ​វិញ រួច​ក៏​ទុក​កាបូប​លុយ​និង​ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង​នៅ​ក្នុង​ផ្ទះ ស្ថិត​ភូមិ​ព្រៃ​កំបុត សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​ស្រាប់​តែ​មាន​ជន​សង្ស័យ​ដើរ​ទៅ ធ្វើ​សកម្មភាព​លួច ទ្រព្យ​សម្បត្តិ​របស់​ជន​រង​គ្រោះ​លុះ​នៅ​ពេល​ដែល​ជន​រង​គ្រោះ ឃើញ​ បាន​ស្រែក​ឆោឡោ​ឡើង​បង្ក​មាន​ការ​ភ្ញាក់​ផ្អើល ពេល​នោះ​ប្រជា​ពលរដ្ឋ បាន​ដេញ​តាម​ចាប់​ជន​សង្ស័យ​រូប​នោះ ប្រគល់​ឱ្យ​សមត្ថកិច្ច​តែ​ម្ដង ។

បច្ចុប្បន្ន​សង្ស័យ​ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​កសាង​សំណុំ​រឿង​បញ្ចូល​ខ្លួន​ទៅ​កាន់​ផ្នែក​ជំនាញ​នគរបាល​យុត្តិធម៌​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​បន្ត​អនុវត្ត​តាម​នីតិវិធី​ច្បាប់៕