បុរស​ម្នាក់​ខ្យល់​គរ​ស្លាប់

ស្រុកខ្សាច់‌កណ្ដាល‌:កាល​ពី​ថ្ងៃ‌​ទី‌​០៨​​ខែ​មិថុនា​ឆ្នាំ​២០១៧​វេលា​ម៉ោង​‌១៨.​០០​នាទី​នៅ​ចំណុច​ក្នុង​វត្ត​សុវណ្ណ​វត្តី​ហៅ​វត្ត​ព្រែក​តាមាក់​ភូមិ​ព្រែក​តាមាក់​ ឃុំ‌​​ព្រែក​តា​មាក់ ស្រុក​​‌ខ្សាច់​កណ្តាល ខេត្ត‌​កណ្ដាល‌ បុរស​ម្នាក់​​ស្លាប់ ដោយ​សារ​ខ្យល់​គរ ។

ជន​រង​គ្រោះ‌​ឈ្មោះ‌​ វី ប៊ុនធឿន​ ភេទ​‌​ប្រុស​អាយុ ​៣១​ឆ្នាំ​​មុខ​របរ​ កសិករ មាន​ទី​លំ​នៅ​ភូមិ​ចុង​បឹង ឃុំ‌​គៀន​ឃ្វាន ស្រុក​កំចាយ​មា ខេត្ត​ព្រៃវែង‌ (ស្លាប់‌) ប្រពន្ធ​ឈ្មោះ អ៊ុន សម្បត្តិ អាយុ​២៨​ឆ្នាំ​ មុខ​របរ កសិករ​មាន​ទី​លំ​នៅ​ភូមិ​​ចុង​បឹង ឃុំ​គៀន​ឃ្វាន ស្រុក​កំចាយ​មា ខេត្ត​ព្រៃវែង​ មាន​កូន​២​នាក់​ស្រី​២​នាក់ ។

យោង​​តាម​​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៦​.០៦.​២០១៧ វេលា​ម៉ោង​១០.​០០​នាទី ជន​រង​គ្រោះ​បាន​ជិះ​រថយន្ត​ជា​មួយ​ឈ្មោះ អួន អៀង ភេទ​ប្រុស ត្រូវ​ជា​បង​ថ្លៃ និង​ឈ្មោះ រុន សារឿន ភេទ​ប្រុស ត្រូវ​ជា​បង​ជី​ទួត​មួយ ចេញពី​ផ្ទះ​ទៅ​រាជធានី​ភ្នំពេញ ក្នុង​គោល​បំណង​រក​ម៉ូយ​ទិញ​អេត​ចាយ ដល់​វេលា​ម៉ោង ១៣.​០០​នាទី ពេល​ទៅ​ដល់​ផ្សារ​ចាស់ ជន​រងគ្រោះ​បាន​ចុះ​ពី​រថយន្ត ដោយ​ប្រាប់​ឈ្មោះ អួន អៀង ថា​ទៅ​ធ្វើ​ទូរស័ព្ទ​នៅ​ផ្សារ​ថ្មី ហើយ​ឈ្មោះ អួន អៀង និង​ឈ្មោះ រុន សារឿន បាន​ជិះ​រថយន្ត​ទៅ​ក្បាល​ថ្នល់ ហើយ​ដេក​នៅ​ផ្ទះ​ឈ្មោះ យ៉ាត ប៊ុនថាត ភេទ​ប្រុស ដល់​ម៉ោង ១៨​.០០​នាទី ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ឌុប​ទៅ​ដល់​ផ្ទះ​ឈ្មោះ យ៉ាត ប៊ុន​ថាត និង​ហូប​បាយ​ជុំ​គ្នា ដល់​ម៉ោង ១៩.​០០​នាទី ជន​រងគ្រោះ​បាន ប្រាប់​ឈ្មោះ អួន អៀង ថា​ខ្ញុំ​ទៅ​ផ្សារ​ថ្មី​ហើយ​ក៏​ចេញ​បាត់​មក ដល់​ម៉ោង ២០.០០នាទី​ជន​រង​គ្រោះ​បាន​ទូរស័ព្ទ​ប្រាប់​ឈ្មោះ អួន អៀង ថាខ្លួនដេក​នៅ​ផ្ទះ​មិត្តភក្តិ​នៅ​ផ្សារ​ថ្មី ដល់​ថ្ងៃ​ទី ០៧.​០៦​.២០១៧​វេលា​ម៉ោង ០៦.​០០​នាទី ឈ្មោះ អួន អៀង បាន​ទូរស័ព្ទ​ទៅ​ជន​រងគ្រោះ ហើយ​ជន​រងគ្រោះ​ប្រាប់​ថា ទូរ​ស័ព្ទ​ធ្វើ​មិន​ទាន់​ហើយ​ទេ ដល់​ម៉ោង ១០.៣០​នាទី ឈ្មោះ អួន អៀង បាន​បើក​រថយន្ត​ទៅ​ឈប់​នៅ​មាត់​ទន្លេ​គល់​ស្ពាន​ជ្រោយ​ចង្វារ ហើយ​ទូរស័ព្ទ​រក​ជនរង​គ្រោះ តែ​មិន​ចូល រហូត​ដល់​ម៉ោង ១៦.​០០​នាទី ដោយ​មិន​ឃើញ​ជន​រងគ្រោះ​ទើប​ឈ្មោះ អួន អៀង និង​ឈ្មោះ រុន សារឿន ជិះ​រថយន្ត​ទៅ​ផ្ទះ​វិញ ដល់​​ថ្ងៃ​​ទី​០៨.០៦.២០១៦ ម៉ោង ១២.៣០នាទី ជន​រង​គ្រោះ​បាន​ចូល​មក​ដេក​លើ​សាលា​ឆាន់​នៅ​ក្នុង​វត្ត​សុវណ្ណវត្តី ហៅ​វត្ត​ព្រែក​តា​មាក់ រហូតដល់​​ម៉ោង ១៨​.០០​នាទី ជន​រង​គ្រោះ ស្លាប់​បាត់​បង់​ជីវិត ។

កម្លាំង​ជំនាញ​បាន​ចុះ​ពិនិត្យ​ដោយ​ហ្មត់​ចត់​ និង​មាន​ការ​ចូល​រួម​ពី​គ្រូពេទ្យ​ក្រុម​ប្រឹក្សា​ឃុំ​សាក​សព‌​ពុំ‌​មាន‌​ស្លាក​ស្នាម​‌អ្វី‌គួរ​(ជំងឺ)​បាន​‌ប្រ​គល់​សព​‌ជូន​‌ក្រុម​គ្រួសារ ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕