ស្លាប់​ម្នាក់ របួស​ធ្ងន់​ម្នាក់ ពេល​ជិះ​ម៉ូតូ​ទៅ​បុក​រថយន្ត​

ខេត្ត​កណ្ដាល៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​និង​កន្លែង និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់ ខណះ​ពេល​ដែរ​ជិះ​ម៉ូតូ​ទៅ​បុក​រថយន្ត​ហុី​យ៉ាន​ដាយ​មួយ​គ្រឿង​ដែល​ខូច​នៅ​លើ​ដង​ផ្លូវ​ហើយ​មិន​ដាក់​អ្វី​ជា​សំគាល់​ចំ​ពី​ក្រោយ​ពេញ​ទំហឹង ។

ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​បាន​កើត​ឡើង​​នៅ​វេលា​ម៉ោង​ ២២ និង​៥០​នាទី​យប់ ថ្ងៃ​ទី​៨ ខែ​មិថុនា​ឆ្នាំ​២០១៧ នៅ​លើ​កំណត់​ផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូ​មែត្រ​២៦.​២៧ ​ស្ថិត​ចំណុច​មុខ​ភូមិ​ស្រះ​សង្គម ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្កាល​ ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ខែ​ឆ្នាំ​​វេលា​ម៉ោង​កើត​ហេតុ​ខាង​លើ មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុង​ដា​១២៥​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​១X ៧៣៨៣ បើកបរ​ដោយ​ឈ្មោះ ផេង ធាម ភេទ​ប្រុស​អាយុ ២៣​ស្នាក់​នៅ​ភូមិ​ថ្លើក​ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​មាន​មុខ​របរ​ជា​កម្មករ​(បាន​ស្លាប់​នៅ​កន្លែង​កើត​ហេតុ) ដោយ​បាន​ឌុប​ឈ្មោះ សាន់ សាម៉ន ភេទប្រុស អាយុ២៥ ឆ្នាំ នៅ​ភូមិ​ជា​មួយ​គ្នា​របួស​ធ្ងន់ ដែល​បើក​ពី​ទិស​ខាង​កើត​ទៅ​ទិស​ខាង​លិច ( ភ្នំពេញ » ព្រះសីហនុ) លុះ​ដល់​ចំណុច​ខាង​លើ​បាន​បុក​ចំ​ពី​ក្រោយ​រថយន្ត​១​គ្រឿង​ម៉ាក​ហីុ​យ៉ាន​ដាយ ពណ៌​ខៀវ លាយ​ទឹក​ក្រូច ពាក់​ផ្លាក​លេខ កណ្តាល​៣​A-​០៨​៥៤ ប្រភេទ​រថយន្ត​បែន បើកបរ​មិន​ដឹក​ឈ្មោះ​ (រត់​គេច​ខ្លួន​បាត់) ដែល​រថយន្ត​នេះ​ឈប់​ខូច​នៅ​លើ​ទ្រូង​ថ្នល់​ភាគ​ខាង​ជើង​ក្បាល​បែរ​ទៅ​លិច ពុំ​មាន​ដាក់​ចំណាំង អ្វី​ជា​សញ្ញា​ឡើយ ។

ក្រោយ​មក ក្នុង​ករណី​នេះ​កម្លាំង​ជំនាញ​បាន​ធ្វើ​ការ​វាស់​វែង​ប្រមូល​វត្ថុតាង​យក​មក​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក កសាង​សំណុំ​រឿង​តាម​នីតិវិធី​ពេល​ក្រោយ ៕