រថយន្ដបែកកង់ធ្លាកជ្រះ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួស៣នាក់

ក្រចេះ​:រថយន្ត​សាំយ៉ុង​មួយ​គ្រឿង​ដឹក​អ្នក​ដំណើរ​បែក​កង់​មុខ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​និង​របួស​ធ្ងន់ ៣នាក់ នៅ​វេលា​ម៉ោង​១៤​និង​៣០​នាទី ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​ជាតិ​លេខ​៧ ក្នុង​ភូមិ​អូរ​គ្រៀង ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្ត​ក្រចេះ ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​៣៩៤-៣៩៥ ។

នគរបាល​ចរាចរណ៍​ស្រុក​សំបូរ​បាន​ឲ្យ​ដឹង​ថា សព​និង​អ្នក​របួស​មិន​ទាន់​ស្គាល់​អត្ត​សញ្ញាណ​នៅ​ឡើយ​ទេ​ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​វាស់​វែង​និង​បញ្ជូន​អ្នក​របួស​ទៅ​ព្យាបាល ៕