មិន​គួរឲ្យ​ជឿថា ក. នីឡា ហ៊ាន​បង្អាប់​ឪពុក​នាង​ដល់​ថ្នាក់​ហ្នឹង? ជួយ Share ផង!

បើ​យើង​សំឡឹង​មើល​សកម្មភាព​តាម​ការ​ឆ្លើយ​តប​សារ​គ្នា តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ឃើញ​ថា គ្រួសារ​លោកតា វិចទ័រ ស្រឡាញ់​គ្នា​ណាស់។ កញ្ញា វ៉ាន់ នីឡា ដែល​កូន​ក្រមុំ​តែ​មួយ​គត់​របស់​លោក​តា វិចទ័រ ស្រឡាញ់​និង​គោរព​ឪពុក​ជា​ពន់ពេក ចំណែក​ឪពុក (តា វិចទ័រ) ទុក​កូន​ស្រី​តែ​មួយ​ជា​សំណព្វ​ចិត្ត និង​ជា​កែវ​ភ្នែក​ទាំង​គូ។

ដំណឹង​យប់មិញ​សូម​លើក​យក​សារ​មួយ​ដែល ក. នីឡា បាន​បង្ហោះ​បង្អាប់​ឪពុក​ខ្លួន ក្នុង​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​កាល​ពី​ម៉ោង​៣​និង​៣៥​នាទី ថ្ងៃ​ទី​៧ មិថុនា ២០១៧ អម​ដោយ​រូប​ថត​ឪពុក​ប៉ុន្មាន​សន្លឹក​ថា មើល​សកម្មភាព​ពេល​ប៉ា​របស់​ខ្ញុំ​ពេល​ដឹកនាំ​ថត​ម្ដងៗ ហាហា
មាន​គ្រប់​ក្បាច់ ? ?
បើ​ស្រឡាញ់​ពេញចិត្ត​គាត់​នាំគ្នា share ផង​ចឹង (អញ្ចឹង) ?

ចំណែក​លោកតា វិចទ័រ វិញ មិន​បាន​ប្រកាន់​ខឹង​នឹង​កូន​ក្រមុំ​សំណព្វ​ហឫទ័យ​របស់​គាត់​ទេ កាត់​បាន Share សារ​នេះ​ចូល​ក្នុង​គណនី​ផ្ទាល់​ខ្លួន ហើយ​សរសេរ​សារ​ខ្លី​ថា មើល​កូន​ស្រី​ខ្ញុំ បង្អាប់​ខ្ញុំ