បុរស​ម្នាក់​ត្រូវ​ជន​សង្ស័យ​៦​នាក់​ វាយ​បំណង​ប្លន់​តែ​ត្រូវ….

ភ្នំពេញ៖ ក្រុម​ជន​សង្ស័យ​៦​នាក់​បាន​ធ្វើ​សកម្មភាព​វាយ​បុរស​ម្នាក់​និង​សង្សារ​បណ្ដាល​ឲ្យ​សន្លប់​ស្ដូក​ស្ដឹង​នៅ​លើ​ខឿន​ផ្លូវ​បំណង​ប្លន់​យក​ម៉ូតូ តែ​ត្រូវ​ប្រជា​ពលរដ្ឋ​ផ្អើល​ឆោឡោ​ក្រុម​ជន​សង្ស័យ​ក៏​យក​កាបូប​លុយ​របស់​ជន​រង​គ្រោះ​ដែល​នៅ​ជាប់​ខ្លួន​នោះ​រួច​គេច​ខ្លួន​បាត់​ស្រមោល ។

ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១​និង​១០​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី ៨ ខែ​មិថុនា ឆ្នាំ ២០១៧ ស្ថិត​តាម​បណ្តោយ​ផ្លូវ​វេងស្រេង ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ ។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​នៅ​ជួយ​អន្ដរាគមន៍​ តែ​ជន​សង្ស័យ​បាន​រត់​គេច​ខ្លួន​អស់​ហើយ ចំណែក ជន​រង​គ្រោះ​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ហៅ​រថយន្ដ​សាមុយ​មក​យក​ទៅ​មន្ទីរ​ពេទ្យ ៕