រថយន្ត​ណាវ៉ារ៉ា​បើក​ឆ្លង​ផ្លូវ​ត្រូវ​រថយន្ត​កុង​ទីន័រ​បើក​កៀ​រង​ការ​ខូច​ខាត

ភ្នំពេញ៖​រថយន្ត​កុង​ទីន័រ​បើក​លឿន​មិន​បាន​ប្រុង​ប្រយត្ន័​ជ្រុល​ទៅ​កៀ​រថយន្ត​ណា​វ៉ា​ រ៉ា​បើក​ឆ្លង​ផ្លូវ​រងការ​ខូច​ខាត​តែ​មិន​មាន​អ្នក​រង​របួស​។​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៦​ខែ​មិថុនា​ឆ្នាំ​២០១៧​នៅ​តាម​បណ្ដោយ​ផ្លូវ​វេង​ស្រេង​ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ថ្លឹង​សង្កាត់​ចោម​ចៅ​ខណ្ឌ​ពោធិ​សែន​ជ័យ ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​ណា​​វ៉ា​ រ៉ា​ពណ៌​​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AL​09​52​បាន​បើក​តាម​បណ្ដោយ​ផ្លូវ​រោង​ចក្រ​ដំបូល​ខៀវ​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​រួច​បាន​បើក​ឆ្លង​ផ្លូវ​វេង​ស្រេង​ក្នុង​ល្បឿន​តិចៗ​ស្រប​ពេល​ដែល​កំពុង​ឆ្លង​ស្រាប់​តែ​មាន​រថយន្ត​កុង​ទីន័រ​មួយ​គ្រឿង​ម៉ាក​ហុី​ណូ​ពណ៌​បៃតង​ពាក់​ស្លាក​លេខ​ភ្នំពេញ​3A​37​56​បើក​បរ​ដោយ​បុរស​ម្នាក់​ទិស​ដៅ​ពី​កើត​ទៅ​លិច​ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ​មិន​ប្រយត្ន័​ក៏​បាន​ជ្រុល​ទៅ​កៀ​រថយន្ត​ណា​វ៉ា​ រ៉ា​បណ្ដាល​អោយ​រង​ការ​ខូច​បែក​កាង​ខាង​មុខ​ភ្លាមៗ​អ្នក​បើកបរ​រថយន្ត​បាន​បើក​ទ្វា​ចុះ​រត់​គេច​បាត់​ ។

ក្រោយ​កើត​ហេតុ​សមត្ថកិច្ច​បាន​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ​ស្រប​ពេល​នោះ​ក៏​មាន​បុរស​ម្នាក់​បាន​មក​អះ​អាង​ថា​ជា​តៃ​កុង​រថយន្ត​កុង​ទីន័រ​ហើយ​បាន​ចរចា​គ្នា​ជិត​១​ម៉ោង​ទើប​ត្រូវ​គ្នា​ដោយ​ខាង​ភាគី​រថយន្ត​កុង​ទីន័រ​សង​ការ​ខូច​ខាត​អោយ​ទៅ​ម្ចាស់​រថយន្ត​ណាវ៉ា​ រ៉ា​ចំនួន​១០០​(ដុល្លា)​បញ្ចប់​រឿង​នៅ​និង​កន្លែង​កើត​ហេតុ​តែ​ម្ដង៕