សម្ដេច​ហ៊ុន សែន ​និង សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ផ្ដល់​ថវិកា​១​ម៉ឺន​ដុល្លារ​ដល់​គ្រួសារ​សព​លោក អ៊ិត សេដ្ឋា

រាជធានី​ភ្នំពេញ​៖ តាម​រយះ​លោក ហ៊ុយ វណ្ណះ​ប្រធាន​សហភាព​សហព័ន្ធ​អ្នក​សារ​ព័ត៌​មាន​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន​សែន និង​​សម្ដេច​កិត្ដិ​​ព្រឹទ្ធ​​បណ្ឌិត​​បាន​​ផ្ដល់​​ថវិកា​​ចំនួន​​១​​ម៉ឺុន​ដុល្លារ​​ជូន​​ដល់​ក្រុម​គ្រួសារ​សព​លោក អ៊ិត សេដ្ឋា ពិធី​ករ​ទូរទស្សន៍​CTN​ ដែល​ទើប តែ​ទទួល​​មរណៈ​ភាព​ថ្មី​ៗ​នេះ ។


ជា​មួយគ្នា​នេះ​ដែរ​​គេ​បាន​សង្កេត​ឃើញ​ថា សម្ដេច​ទាំង​ទ្វេ​តែង​តែ​ជួយ​ឧបត្ថម្ភដល់​អ្នក​សារព័ត៌មាន​ដែល​ជួប​ការ​លំបាក​ជាក់​ស្ដែង​ស្ទើរ​គ្រប់​រូប ។

គួរ​បញ្ជាក់​ថា មរណៈ​ភាព​របស់​លោក អ៊ិត សេដ្ឋា បាន​ធ្វើ​ឲ្យ​មហាជន​ដែល​ស្គាល់​រូប​លោក តាម​កញ្ចក់​ទូរ​ទស្សន៍​CTN​​មាន ក្ដី អាណិត អាសូរ​យ៉ាង​ខ្លាំង ជាក់​ស្ដែង លោក លី ឆេង អគ្គនាយក ប៊ែល ធី គ្រុប​ម្ចាស់​សាលា​ប៊ែល​ធី អន្តរជាតិ បាន​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម​Facebook​របស់​លោក​ថា ផ្តល់​អាហា​រូប​ករណ៍ ១០០% ដល់​កូន​ប្រុស​ស្រី ទាំង​៣​នាក់ របស់​លោក អ៊ិត សេដ្ឋា​ឲ្យ​​ចូល​រៀន​​ថ្នាក់​ចំណេះ​ទូទៅ​និង​ភាសា​អង់គ្លេស​រហូត​ដល់​បញ្ចប់​ការ​សិក្សា​ដោយ​មិន​មាន​ការ​បង់​ប្រាក់​នោះ​ទេ ។

លោក ​​លី​ ឆេង បាន​បន្ដ​ដោយ​សារ​លោក​មើល​ឃើញ​ពី​ភាព​លំបាក​របស់​គ្រួសារ​លោក អ៊ិត សេដ្ឋា ជា​ពិធី​ករ​​ល្បី​​ឈ្មោះ​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​CTN​ពោល​គឺ ក្រោយ​ពេល​ដែល​លោក អ៊ិត សេដ្ឋា លា​​ចាក​​លោក​​ទៅ​​បន្សល់​ទុក​កូន​ប្រុស​ស្រី​៣​នាក់​ដែល​ធ្លាក់​លើ​បន្ទុក​ជី​ដូន ចាស់​ជរា គ្មាន​ទីពឹង​​ហើយ​​កូន​​ប្រុស​​ស្រី​របស់​​លោក អ៊ិត សេដ្ឋា កំពុង​​ស្ថិត​​ក្នុង​​វ័យ​សិក្សា​​ផង​​ដែរ​ ៕