ព្រឹក​នេះ​អ្នក​រស់​នៅ​អាគារ​ប៊ូ​ឌិញ​សម្រុក​រុះ​រើ​លំ​នៅ​ដ្ឋាន

រាជធានីភ្នំពេញ ៖ តាម​តួ​លេខ​ជាក់​ស្ដែង​ដែល​ក្រសួង​រៀប​ចំ​ដែន​ដី បាន​ឲ្យ​ដឹង​ថា ប្រជាពល​រដ្ឋ​ប្រមាណ​៩៥%​បាន​ឯក​ភាព​ផ្ដិត​មេ​ដៃ​លក់​ផ្ទះ​របស់​ខ្លួន​នៅ​ប្លុក​អាគារ​ប៊ូឌិញ​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ជប៉ុន​ធ្វើ​ការ​វិនិយោគ​ តាម​រយៈ​ក្រសួង​រៀប​ចំ​ដែន​ដី ។

ជា​មួយ​និង​ការ​ឯក​ភាព​ខាង​លើ​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​៦​ខែ​មិថុនា​ឆ្នាំ​២០១៧​គេ​បាន​សង្កេត​ឃើញ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​រុះ​រើ​លំ​នៅ​ដ្ឋាន​យ៉ាង​សម្រុក​បំផុត ដើម្បី​ទទួល​បាន​ប្រាក់​ពី​ក្រុម​ហ៊ុន​ជប៉ុន​យក​ទៅ​ទិញ​លំនៅ​ដ្ឋាន​ថ្មី​រៀង​ៗ​ខ្លួន​ដោយ​ក្ដី​រីក​រាយ​ចំពោះ​ការ​ចាក់​ចេញ​ពី​លំ​នៅ​ដ្ឋាន​ដែល​ធ្លាប់​រស់​នៅ ៕