រថយន្ដ​ជ្រុង​ចង្កូត​បុក​ម៉ូតូ​បណ្ដាល​ឲ្យ​បុរស​ម្នាក់​​ស្លាប់​មួយរំពេច

ក្រុង​បាត់ដំបង: គ្រោះថ្នាក់ចរាចរណ៍​ដ៏​រន្ធត់ បើក​បរ​រថយន្ដ​ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ​វ៉េវ ពេញ​ទំហឹង បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​​កើត​ហេតុ​ កាល​ពី​វេលា​ម៉ោង​១០និង៥០នាទី ព្រឹក​ថ្ងៃ​ទី៥​ខែ​មិថុនា​ឆ្នាំ​២០១៧​ស្ថិត​នៅ​ចំណុច​ភូមិ​អូរ​ចារ សង្កាត់​អូរ​ចារ ក្រុង​បាត់​ដំបង ខេត្ត​បាត់​ដំបង ជន​រងគ្រោះ​បាត់​បង់​ជីវិត​មិន​ស្គាល់​អត្ដ​សញ្ញាណ​នៅ​ឡើយ​ទេ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ គេ​បាន​ឃើញ​រថយន្ដ​ដឹកថ្ម​មួយ​គ្រឿង​បើកបរ​តាម​បណ្តោយ​ផ្លូវ​ខាង​លើ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ចំណែក​ម៉ូតូ​ជន​រងគ្រោះ​ម៉ាក វ៉េវ បើកបរ​ដោយ​បុរស​ម្នាក់ ក្នុង​ទិស​ដៅ​ពី​លិច​ទៅ កើត​ក្នុង​ល្បឿន​លឿន លុះ​ដល់​ចំណុច
កើត​ហេតុ ក៏​បាន​បុក​គ្នា​ជា​មួយ​រថយន្ត​យ៉ាង
ពេញ​ទំហឹង​បណ្ដាល​ឲ្យ​ស្លាប់នៅ​នឹង​កន្លែង​កើត​ហេតុ​តែ​ម្ដង ។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​ឃាត់​អ្នក​បើកបរ​រថយន្ដ​បាន​ភ្លាម​ៗ រីឯ​សាក​សព​ត្រូវ​សមត្ថកិច្ច​កំពុង​រក​នៅ​សាច់​ញ្ញាត្ដិ យក​ទៅ​ធ្វើ​បុណ្យ​​តាម​ប្រពៃណី ។

ចំណែក​រថយន្ដ​និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​អូស​យក​ទៅ​រក្សា​ទុក្ខ​ចាំ​ដោះ​ស្រាយ​ពេល​ក្រោយ ៕