មន្ដ្រី​យោធា​កង​ពល​តូច​ឆ័ត្រ​យោង​៩១១​ ត្រូវ​រថយន្ដ​បុក​ស្លាប់​យ៉ាង​អាណោច​អាធម៌

រាជធានី​ភ្នំពេញ៖​កាល​ពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​៤​ខែ​មិថុនា​ឆ្នាំ​២០១៧​ នៅ​មុខ​វត្ត​អណាវតី​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ កង​ពល​តូច​ឆ័ត្រ​យោង​៩១១​ម្នាក់​ត្រូវ​បាន​រថយន្ត​បើក​បុក​បណ្តាល​អោយ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាម ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​គេចខ្លួន​តែ​ត្រូវ​បាន​សមត្ថ​កិច្ច​ស្រុក​អង្គ​ស្នួល​ឃាត់​បាន ។

​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ញឹម​ ចំរើន​ អាយុ​២៧​ឆ្នាំ​មុខរប​រ​ មន្ត្រី​យោធា​កង​ពលតូច​ឆ័ត្រ​យោង ៩១១​ មាន​ស្រុក​កំណើត​នៅ​ភូមិ​អូរ​ស្លាត​ ឃុំ​បាត​ ស្រុក​ពញ្ញាឮ​ ខេត្ត​កណ្តាល ​ជិះ​​ម៉ូតូ​​ម៉ាក​​zoomerx ពណ៌​ស​លាយ​ក្រហម​ ពាក់​ស្លាក​លេខ​​ភ្នំពញ1GG 0499 ។

ប្រភព​ដ​ដែល​បាន​បន្ដ​ថា មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើញ​ជន​រងគ្រោះ​ជិះ​ម៉ូតូ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ​ស្រាប់​តែ​មាន​រថយន្ត​ម៉ាក​CRV​ពណ៌​ស្លែ ធ្វើ​ដំណើរ​បញ្ច្រាស​ទិស​គ្នា​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​ម៉ូតូ​ពេញ​ទំហឹង​បណ្តាល​អោយ​អ្នក​ជិះ​ម៉ូតូ​ដួល​បោក​ក្បាល​ទៅ​និង ថ្នល់​សា្លប់​ភ្លាម​នៅ​កន្លែង​កើត ​ហេតុ​ចំណែក​ម៉ូតូ​រង​ការ​ខូច​ខាត​មួយ​កំណាត់​មុខ​ខ្ទេច​តែ​ម្ដង ។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​ចុះ​មក​ជួួយ​អន្ដរាគមន៍​និង​ទាក់​ទង​ទៅ​ក្រុម​គ្រួសារ​មក​យក​សព​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ដោយ​ឡែក​ម៉ូតូ​និង​រថយន្ដ​ត្រូវ​បាន​សមត្ថកិច្ច​អូស​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក រង់​ចាំ​ដោះ​ស្រាយ​ពេល​ក្រោយ ៕