ចូល​ជួយ​គេ​ត្រូវ​ គេ​កាប់​មួយ​កាំបិត​​បុ័ង​តោ

ស្រុកស្អាង​៖​យុវជន​ពីរ​នាក់​ទាស់​សម្ដី​គ្នា​បង្ក​ហឹង្សា​បណ្ដាល​ឲ្យ​បុរស​ម្នាក់​រង​របួស់​ត្រូវ​ស្មាន​បង្ក​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​២០.​០០​នាទី​យប់​ថៃ្ង​ទី​០៣​ខែ​មិថុនា​ឆ្នាំ​២០១៧​ចំណុច​ភូមិ​តានូ ឃុំស្អាងភ្នំ​ ស្រុកស្អាង​ ខេត្តកណ្ដាល ។

ជន​រងគ្រោះ​ឈ្មោះ ស្រស់ ស្រៀង ហៅ ចាប អាយុ​២៥​ឆ្នាំ មុខរបរ កសិករ មាន​ទី​លំ​នៅ​ភូមិ​តា​នូ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ។

ជន​សង្ស័យ​ឈ្មោះ មឿន មុំ អាយុ ២០​ឆ្នាំ​មុខ​របរ​កសិករ​មាន​ទី​លំ​នៅ​ភូមិ​ទួល​សាលា​ឃុំ​ស្អាង​ភ្នំ​ស្រុក​ស្អាង​ខេត្ត​កណ្ដាល​(គេច​ខ្លួន) ។

យោង​តាម​សាក្សី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី០៣.០៦.២០១៧វេលា​ម៉ោង២០​.០០​នាទី​ឈ្មោះ មៀច ចិន​ភេទប្រុស​អាយុ​១៨​ឆ្នាំ​ត្រូវ​ជា​ក្មួយ ឈ្មោះ មឿន មុំ បាន​សួរ​ឈ្មោះ​នន វណ្ណា​ភេទ​ប្រុស​១៨​ឆ្នាំ​ថា បើក​អា​អិច​(គ្រឿង​ចក្រ)​បាន​ប៉ុន្មាន​ឆ្នាំ​ហើយ? ឈ្មោះ​វណ្ណា ឆ្លើយថា ខ្ញុំ​ព្រូ​ទេ​ឈ្មោះ ចិន​និយាយ​ទៀត​ថា ចង់​វាយ​ពួក​ប៉េដេ​ណាស់ ពេល​នោះ​ឈ្មោះ​វណ្ណា​ឆ្លើយ​ថា ខ្ញុំ​នឹង​ហើយ ប៉េដេ “ភេទ​ទី៣”​ភ្លាម​នោះ​ឈ្មោះ ចិន បាន​ដេញ​វាយ​ឈ្មោះ វណ្ណា ពេល​នោះ​ឈ្មោះ វណ្ណា រត់​ដោយ​ស្រែក​ឲ្យ​គេ​ជួយ ស្រាប់​តែ​មាន​ឈ្មោះស្រស់ ស្រៀង បាន​មក​ជួយ​ឃាត់​រំពេច​នោះ​ក៏​មាន​ឈ្មោះមឿន មុំ កាន់​កាំបិត​បុ័ង​តោ កាប់​ឈ្មោះ​ស្រស់ ស្រៀចំ​ខ្នង​ខាង​ឆ្វេង​០១​កាំបិត រួច​គេច​ខ្លួន​បាត់​តែ​ម្ដង ។

ចំណែក​ជន​រង​គ្រោះ​បាន​បញ្ជូន​ចេញ​ពីមន្ទីរ​​ពេទ្យ​ស្អាង​បន្ដ​ទៅ​ព្យាបាលនៅ​មន្ទីរ​ពេទ្យ​ជយ័​ជំនះ ខេត្តកណ្ដាល ។

សមត្ថកិច្ច​កំពុង​តាម​ចាប់​ជន​ដៃ​ដល់ ដើម្បី​មក​ធ្វើ​តាម​ច្បាប់ ៕