សូម​ជួយ Share និង​រំលែក​ទុក្ខ​ផង! លោក អ៊ិត សេដ្ឋា បាន​ទទួល​មរណៈ​ភាព​ហើយ

រាជធានី​ភ្នំពេញ៖ ថ្មី​ៗ​នេះ ក្រោយ​ពី​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ រុស្ស៊ី បាន​ប៉ុន្មាន​ម៉ោង និង​មាន​ការ​យក​ចិត្ត​ទុកដាក់​របស់​ក្រុម​គ្រូពេទ្យ លោក អ៊ិត សេដ្ឋា បាន​ទទួល​មរណៈ​ភាព​ហើយ នៅ​វេលា​ម៉ោង ២​និង​៣០​នាទី ថ្ងៃ​ទី ០៤ មិថុនា ២០១៧ ក្នុង​ជន្មាយុ ៤៧​ឆ្នាំ។ ពិត​ជា​លឿន​ណាស់ មិន​នឹក​ស្មាន​ដល់។

មាន​សិល្បករ សិល្បការិនី និង តារា​ល្បី បាន​អញ្ជើញ​ចូល​រួម​រំលែក​ទុក្ខ យ៉ាង​ច្រើន​កុះករ ដល់​មន្ទីរ​ពេទ្យ​ផ្ទាល់ និង​បាន​សម្ដែង​សេចក្ដី​សោកស្ដាយ មិន​នឹក​ស្មាន​ថា លោក​ទទួល​មរណភាព​លឿន​យ៉ាង​ដូច្នេះ​សោះ។ សព​លោក ត្រូវ​បាន​យក​ទៅ​តម្កល់ និង​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​ ឧត្តរាវត្តី ដែល​មាន​ទីតាំង​ម្ដុំ​ទល់​មុខ​ស្ថានីយ​ទូរទស្សន៍ CTN ខណ្ឌ ឫស្សី​កែង រាជធានី​ភ្នំពេញ។

សូម​បញ្ជាក់​ថា ពិធីករ​ទូរទស្សន៍​ដែល​មានឈ្មោះ​បោះ​សំលេង​ល្បី​មួយ​រូប​គឺ​លោក អ៊ិ​ត សេដ្ឋា កំពុង​មាន​ជម្ងឺ​ស្គមស្គាំង​និង​ប៉ោង​ពោះ បើ​តាម​ប្រភព​មិន​ផ្លូវការ​ខ្លះ​ថា លោក​មាន​ជម្ងឺថ្លើម ឈាន​ទៅ​កើត​ទាច​ទឹក ប្រឈម​នឹង​ជីវិត ។

ពិធីករ​ជើង​ចាស់ លោក​អ៊ិ​ត សេដ្ឋា ត្រូវ​បាន​ក្រុម​គ្រួសារ និង​ក្រុមការងារ​បញ្ជូន​ភ្លាម​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ បន្ទាប់​ពី​អាកា​រៈ​ជំងឺ​បាន​ចាប់ផ្តើម​ធ្វើទុក្ខ​មិន​ស្រួល​ខ្លាំង​ឡើង​ៗ ខណៈ​លោក​ត្រូវ​មក​កាន់​កម្មវិធី​មន្ត​ស្នេហ៍​សំនៀង នា​ថ្ងៃ​សៅរ៍ ទី​០៣ មិថុនា ២០១៧​នេះ ។