ខ្លាំង​បាត់! ជួយ Share ឲ្យ​ល្បី​ផង! យក​ប្ដី​គេ​ហើយ ដៀល​ប្រពន្ធ​គេ​ថា​… ទៀត

មួយ​រយៈ​ចុង​ក្រោយ​នេះ​ឧស្សាហ៍​លេច​ឮ​រឿង​ក្បត់​ប្ដី ក្បត់​ប្រពន្ធ ហើយ​បក​ស្រាយ ឆ្លើយ​ឆ្លង​ទៅ​មក ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដ៏​ពេញ​និយមមួយ​នេះ។ រឿង​មួយ​មិន​ទាន់​បាត់​ស្រមោល​ស្រួលបួល​ផង រឿង​មួយ​ទៀត​ក៏កើត​ឡើង​ហូរហែ​មិន​ដាច់​សូរ ហាក់​មិន​ចេះ​ហត់​សោះ។

ជាក់​ស្ដែង​ម្ចាស់​គណនី​ហ្វេសប៊ុក​របស់​យុវតី​ម្នាក់​ឈ្មោះ Ah Houy បាន​បង្ហោះ​រូបភាព​របស់​ខ្លួន​និង​បុរស​ម្នាក់ ស្និទ្ធស្នាល​កៀកកើយ​គ្នា​យ៉ាង​ផ្អែមល្អែម ស្អិត​រមួត ដូច​ស្ករ​តាំងម៉ែ អម​ដោយ​ពាក្យ​បញ្ឈឺ​ចិត្ត​ចំពោះ​នារី​ម្នាក់​ទៀត​ថា «ប្តី​គេ​មានអី​មិនល្អ? មក​ពី​ប្រពន្ធ​គាត់​ចាស់ អត់​ស្អាត ទើប​គាត់​មក​រក​យើង​តាស់ (ទេតើ)! ជាតិ​ក្រោយ​សុំ​ធ្វើ​ប្រពន្ធ​ស្របច្បាប់រ​បស់បង​ណា​ប្តី​សម្លាញ់ ពេល​ខ្លះ​អូន​ច្រណែន​ហ្នឹង​គ្រួសារ​បង​ណាស់​!»

បើ​យោង​តាម​សំណេរ​របស់​យុវតី​ខាង​លើ​ហុច​ន័យ​ឲ្យ​ថា យុវតី​រូប​ស្រស់​ម្នាក់​នេះ​ទំនង​ជា​យក​ប្ដី​គេ ហើយ​ប្រហែល​ផ្អែម​មាត់​ផ្អែម​.ក​ណាស់​ហើយ ​ទើប​ប្រាថ្នា​ឲ្យ​ជួប​ជាតិ​ក្រោយ​ទៀត​ឲ្យ​ស្រប​ច្បាប់នោះ តែ​បច្ចុប្បន្ន​ទ្រាំ​ប្រើ​គេច​ពន្ធ​សិន​ទៅ។ រូប​ភាព​ដែល​នាង​បាន​បង្ហោះ​មិន​ដល់​មួយ​ថ្ងៃ​ផង​បាន​ទទួល​ការ Like, Comment និង Share ភ្លូក​ទឹក​ភ្លូក​ដី។ តែ​អ្វី​ដែល​ហួស​នឹង​ថ្លែង​នោះ​គឺ​នាង​បាន​បង្ហោះ​រូប​អាក្រាតកាយលើ​គ្រែ ហាក់​មិន​មាន​តម្លៃ​ជា​ស្ត្រី​ខ្មែរ​សោះ។ ទោះ​យ៉ាង​ណា​សារ​ព័ត៌មាន​ដំណឹង​យប់មិញ មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​យុវតី​ម្ចាស់​ហ្វេសប៊ុក​ខាង​លើ​បាន​ឡើយ។