ជួយ Share ខ្មែរ​យើង​ផង ទឹក​ដៃ​កូន​ខ្មែរ​ម្នាក់​ត្រូវ​បាន​វ៉ិបសាយ​ល្បី​របស់​​បរទេស​ចុះ​ផ្សាយ

ទឹក​ដៃ​ដ៏​វិចិត្រ​នៃ​កូន​ខ្មែរ​យើង​ម្នាក់ ឈ្មោះ Visoth Kakvei ត្រូវ​បាន​វ៉ិបសាយ​បរទេស​មួយ​ឈ្មោះ BoredPanda យក​ទៅ​ចុះ​ផ្សាយ ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ពាសពេញ​ពិភព​លោក។ នោះ​ក៏​ព្រោះ​តែ​ទឹក​ដៃ​ដ៏​ល្អ​វិចិត្រ និង​ទេពកោសល្យ​របស់​លោក។ លោក​តែង​តែ​គូរ​រូប​លើ​ក្រដាស​ដោយ​ប្រើ​ប៊ិច ដោយ​គ្រាន់តែ​គូស​វាស ប្រកប​ដោយ​ក្បូរក្បាច់ ខ្វៀន​ខ្វង់​មើល​ទៅ​គួរឲ្យ​ទាក់ទាញ ជា​គំនូរ Doodle បូក​រួម​ទាំង​បច្ចេកទេស Digital មើល​ទៅ​ហាក់​ឃើញ​រូប​នោះ​ផុស​ឡើង​នៅ​លើ​ក្រដាស។ លោក Visoth Kakvei (វិសុទ្ធ កវី) មាន​អាយុ ២៧​ឆ្នាំ។

ខាង​ក្រោម​នេះ​ជា​ទឹក​ដៃ​របស់​លោក (សូម​ចុុច​លើ​រូប​ដើម្បី​ពង្រីក​ធំ)