ស្ដ្រី​វ័យចំណាស់ម្នាក់​ត្រូវ ម៉ូតូ​បុក​បណ្ដាល​ឲ្យ​ស្លាប់

ស្រុកខ្សាច់កណ្ដាល៖គ្រោះ​ថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​ស្រ្ដី​វ័យ​ចំណាស់​ម្នាក់​ស្លាប់​បាត់​បង់​ជីវិត​ថ្ងៃ​ទី​០១.​០៦​.២០១៧​វេលា​ម៉ោង​១៩​.០០​នាទី​នៅ​លើ​កំណាត់​ផ្លូវ​ខេត្ត​382​ចំណុច​ភូមិ​ត្បូង​ដំរី ឃុំ​កំពង់ចំលង ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល ។

ស្ដ្រី​រង​គ្រោះ​ឈ្មោះ ទូច ហ៊ន ភេទ​ស្រី អាយុ​៦៩​ឆ្នាំ នៅ​ភូមិត្បូង​ដំរី ឃុំ​កំពង់​ចំលង ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

ជន​បង្ក​ឈ្មោះ សេរី គឹមឡាង ភេទ​ស្រី អាយុ​១៥​ឆ្នាំ នៅ​ភូមិ​ត្បូងដំរី ឃុំ​កំពង់​ចំលង ស្រុក​ខ្សាច់​កណ្ដាល ។

បើ​តាម​ប្រភព​ព័ត៌មាន​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ គេ​បាន​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Honda សេ​C125 ពណ៌ខ្មៅ ពាក់​ផ្លាក​លេខភ្នំពេញ1CD.7994ខេត្តកណ្ដាល(ចំណែកអ្នកបើក​បរ​ម៉ូតូ​បង្ក​រង​របួស​ធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ)​បើក​បរ​​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ខាង​លើ​បាន​បុក​អ្នក​ថ្មើរ​ជើង​ម្នាក់ ឈ្មោះ ទូច ហ៊ន ភេទ​ស្រី អាយុ​៦៩ ឆ្នាំ នៅ​ភូមិ​ត្បូង​ដំរី ឃុំ​កំពង់​ចំលង​ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល (ស្លាប់នៅមន្ទីរពេទ្យ) ​។

ចំណែក​សព​​​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​កំណត់​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។
ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​យក​ម៉ូតូ​រក្សា​ទុក​នៅ​អធិការ​នគរបាល​ស្រុក ៕