ខ្លោច​ចិត្ត​! ប្អូន​ស្រី​រៀន​ថ្នាក់​ទី​៨​ហើយ បែរ​ជា​ស្លាប់​ព្រោះ​លាក់​រឿង​…

ខេត្តក្រចេះ៖ យុវតី​ម្នាក់​បាន​ស្លាប់ បាត់​បង់​ជី​វិតតាម​ផ្លូវ​​​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល​ពី​ថ្ងៃ៣០ ឧសភា ឆ្នាំ​២០១៧ គឺ​ក្រោយ​ពេល​នាង​មាន​អាការៈ​ក្អួត​ចង្អោរ​ខ្លាំង។​

ក្មេងស្រី​រងគ្រោះ​ឈ្មោះ សៅ កណ្ណិកា អាយុ​១៣​ឆ្នាំ ជា​សិស្ស​រៀន​ថ្នាក់​ទី​៨ រស់​នៅ​ឃុំ​សោប ស្រុក​ព្រែក​ប្រសប់ ខេត្ត​ក្រចេះ។ នាង​ជា​កូន​ពៅ​ក្នុង​ចំណោម​បងប្អូន​៣​នាក់។​​

តាម​ប្រភព​ព័ត៌មាន​ពី​សាច់ញាតិ​​ឲ្យ​ដឹង​ថា ក្មេង​ស្រី​រងគ្រោះ​បាន​រអិលធ្លាក់​ពី​លើ​ជណ្ដើរ​ក្រោយ​ផ្ទះ​​កំពស់៧​កាំ តែ​មាន​បាន​ទទួល​ការ​ពិនិត្យ​ព្យាបាល​ភ្លាម​ៗ​ទេ ព្រោះ​នាង​បាន​លាក់បាំង​មិន​ឲ្យ​អ្នក​ណា​ដឹង លុះ​ដល់​ថ្ងៃ​ស្អែក​ឡើង នាង​បាន​ទៅ​រៀន​ដូច​សព្វ​ដង តែ​អាការៈ​ក្អួត​បាន​កើត​ឡើង ភ្លាម​ៗនាង​​ត្រូវ​បាន​មិត្តភក្ដិ​ជូន​មក​ផ្ទះ ក្រោយ​ដឹង​ថា នាង​បាន​ធ្លាក់​ពី​លើ​ជណ្ដើរ ក្រុមគ្រួសារ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ តែ​គួរឲ្យ​ស្ដាយ​ក្មេង​ស្រី​អភព្វ​បាន​ស្លាប់​នៅ​ពាក់កណ្ដាល​ផ្លូវ។​​

ប្រភព​ព័ត៌មាន​ពី​គ្រូពេទ្យ​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ធ្វើឲ្យ​នាង​មាន​គ្រោះថ្នាក់​ដល់​ជីវិត ព្រោះ​តែ​នាង​រអិល​ធ្លាក់​ពី​លើ​ជណ្ដើរ​នោះ​បាន​ប៉ះ​ពាល់​ដល់​សរសៃ​ខួរក្បាល​ធ្ងន់ ធ្វើ​ឲ្យ​មាន​ឈាម​កក​ក្នុង​ខួរ​ក្បាល ហើយ​មិន​បាន​ទទួល​ការ​ពិនិត្យ​និង​ព្យបាល​ភ្លាម​ៗ​ទាន់​ពេល​វេលា។​