ឌី​ជេ​​អាចារ្យ​​ធំ ជេរ​តារា​ចម្រៀង G-Devith មួយ​ចាស់​ដៃ ដើម្បី​​ធ្វើ​​ឲ្យ​​ខ្លួន​ឯង​​ល្បី?

ឌី​ជេ​អាចារ្យ​​ធំ ពី​​មុន​​នេះ​ធ្លាប់​​មាន​​ជម្លោះ​​ពាក្យ​សំដី​​ជា​មួយ​​តារា​ចម្រៀង G-Devith រួច​​មក បាន​​ប្ដូរ​​ឥរិយា​បទ​​វិញ រសៀល​​ថ្ងៃ​​ទី​៣០​ ឧសភា ២០១៧​​​ ដោយ​​បាន​​ថ្លែង​អំណរ​គុណ​​ដល់​តារា​ចម្រៀង​​រូប​​នេះ​​ក្រោយ​​ឃើញ​​ទឹក​ចិត្ត​​សប្បុរស​របស់​​លោក G-Devith ជួយ​​លោក​គ្រូ រស់ សេរី ដែល​​ជា​​គ្រូ​​ក្បាច់គុន​​ល្បុក្ក​តោ ដែល​​កំពុង​ជួប​​រឿង​​លំបាក​​ក្នុង​​ការ​​រក​​ថវិកា​​សាង​សង់​​ផ្ទះ​លោក​​ឡើង​​វិញ ចំនួន​​១០០​​ដុល្លារ ។

កាយ​វិការ​​នេះ ត្រូវ​​បាន​​អ្នក​​និយម​​លេង​​នៅ​​លើ​បណ្ដាញ​​សង្គម​​ហ្វេ​ស​​ប៊ុ​ក​បាន​​សាទរ​​ថា នេះ​​ជា​កាយ​វិការ​​ជា​​គំរូ​​ដ៏​​ល្អ​​មួយ​​នៃ​​ការ​​ផ្សះ​ផ្សា ប៉ុន្តែ​​ក៏​មាន​​មតិ​រិះ​គន់​​ទៅ​​លើ​​ឌី​​ជេ​​អា​ចារ្យ​​ធំ​​ផង​​ដែល​​ថា មិន​​គួរ​​ណា​​ខ្លួន​​ចង់​​ល្បី​​បែរ​ជា​​បង្ក​ជម្លោះ​​រវាង​តារា​ចម្រៀង G-Devith សោះ​ឡើយ ។

កន្លង​​មក ឌី​​ជេ​​អាចារ្យ​​ធំ និង​​តារា​ចម្រៀង G-Devith ធ្លាប់​​បាន​​ឆ្លើយ​​តប​​ទៅ​​វិញ​​ទៅ​​មក​​ដូច​អា​យ៉ៃ​​ឆ្លើយ​ឆ្លង​​ផង​​ដែរ ថែម​ទាំង​​លោក​​អាចារ្យ​ធំ បាន​​ហៅ​​ឈ្មោះ G-David ថា អា​​ពាល ប្រឹង​កាប់​​ក្បាល លាប​​សក់​​តាម​​ស្ទា​យ​​កូរ៉េ នាំ​​កូន​ខ្មែរ វង្វេង​​វប្បធម៌ ដោយ​​ការ​​ជេរ​​របស់​​លោក​​ត្រូវ​បាន​​មនុស្ស​​អ្នក​គាំទ្រ​​លោក​​ប្រមាណ​​ជាង​​៩​ពាន់​​នាក់​​គាំ​ទ្រ ការ​​និយាយ​​របស់​​លោក​ពេញ​ទំហឹង​​តែ​​ម្តង ដោយ​​ចោទ​​ធ្ងន់​​ថា G David កើត​មក​​សម្រាប់​​បំផ្លាញ​​វប្បធម៌​​ខ្មែរ​! តែ​​ថ្ងៃ​នេះ​ បែរ​ជា​​អរគុណ​​ទឹក​ចិត្ត​​ប្អូន​ប្រុស ងួ​ន​​-​ច័ន្ទ​​ដេ​វីត សម្រាប់​​ការ​​ចូល​រួម​​ជួយ​​ដល់​​លោក​គ្រូ រស់​-​សេរី ព្រឹទ្ធាចារ្យ​​ល្បុក្ក​តោ​​បុរាណ​​ខ្មែរ ដែល​​កំពុង​ខ្វះ​ខាត​​ថវិកា ដើម្បី​​សាង​សង់​​ផ្ទះ​​ស្នាក់​​នៅ​ ទៅ​​វិញ ។

ជាក់​ស្តែង លោក​​ឃុន ធា​រិ​ទ្ធ ហៅ (​រិ​ទ្ធ អូ​មេ​ហ្គា Rith Omega) ដែល​​គេ​​ស្គាល់​​ថា ជា​អ្នក​ដឹក​នាំ​​សម្តែង​​ប្រចាំ​​ផលិត​កម្ម​ ថោ​ន បាន​និយាយ​រិះគន់​​​អាចារ្យ​​ធំ​​កប់​ៗ​​មាត់​​ថា ហេតុ​​ចង់​​ល្បី​​ខ្លាំង ប្រើ​​ល្បិច​​ថោក​ទាប ល្បិច​​ចង់​​ល្បី​​គេ​​ស្គាល់​អស់​ហើយ​និយាយ​​ទៅ បើ​​ចង់​​ល្បី​​មាន​​អ្វី​​ពិបាក ដោយ​​គ្រាន់​តែ​​ចេញ​​វី​ដេ​អូ និយាយ​​ឆ្លង​​ឆ្លើយ អោយ​​ដូច​​មាន​​ជម្លោះ​​ជា​មួយ​​តារាៗ​​ល្បី នោះ​យើង​​នឹង​​ល្បី​​តាម​​គេ​​ដែរ​​ហើយ ។

លោក Rith Omega បាន​​សរសេរ​​នៅ​​លើ​​ហ្វេ​ស​​ប៊ុ​ក​​ទៀត​​ថា «​ខ្ញំ​​បាន​​មើល​​ហើយ បាន​ដឹង​តាំង​ពី​​ដំបូង​​មក​​ម្ល៉េះ ព្រោះ​ថា មូល​ហេតុ​​អ្វី មិន​ដែរ​​មនុស្ស​​យើង នៅ​​សុខ​​ៗ ហើយ​​ទៅ​បង្ក​ជម្លោះ​​ជា​មួយ Ngoun Chan Davith ហើយ​​បន្ទាប់​​ពី​​បាន​​ឈ្លោះ​​ហើយ ពេល​​នេះ​ដែល​​ស្រាប់​តែ​​ប្តូរ​​ទាំង​ស្រុង ពី​​មនុស្ស​​គ្មាន​នរណា​​ម្នាក់​​ស្គាល់ (​មិន​សូវ​​មាន​​ប្រិ​យ​មិត្ត​ស្គាល់​​ច្រើន បែរ​មក​​ល្បី​​យ៉ាង​​ខ្លាំង ហើយ​​បាន​អរគុណ​​ទៀត នេះ​​ហើយ​​មូល​ហេតុ​​មួយ​​គត់ ព្រោះ​​ពី​​មុន​​អាចារ្យ​​ធំ តើ​​មាន​​មនុស្ស​​ប៉ុន្មាន​​អ្នក​ស្គាល់ ពេល​​នេះ​​អ្នក​​ណា​​ក៏​​ស្គាល់ ហេ​ហេ​ហេ​… ។

សុំ​ទោស​​ផង​​ដែល​​មិន​មែន​​ជា​​រឿង​​របស់​ខ្ញុំ​​ទេ តែ​​ខ្ញុំ​​ទើស​ភ្នែក ទើស​​ក្រ​ចៀក​​ពេក ហើយ​​នេះ​គ្រាន់​តែ​​ជា​​ការ​​មើល​ឃើញ​​របស់​ខ្ញុំ​​ទេ ។ G-David …​ហា​..​ម៉េច​​ម៉ា​…​បង​​រក​​ធ្វើ​​ជា​​ឈ្លោះ​​គ្នា​ជា​មួយ​​ប្អូន​​ផង ក្រែង​​បង​​បាន​​ល្បី​​គេ​​ស្គាល់​​មួយ​ប្រទេស​​ដែល​​ណា ហេ​ហេ​ហេ​… សូម​អរគុណ ។

មិន​​ទាន់​​មាន​ការ​​បក​ស្រាយ​​ណា​មួយ​​ពី​​ភាគី​ទាំង​​២​​នៅ​ឡើយ​​ទេ បន្ទាប់​​ពី​​ឌី​​ជេ​​អាចារ្យ​​ធំ ងួ​ន​-​ច័ន្ទ​ដេ​វីត ៕